កាលពីដើមឆ្នាំនេះ Karina សមាជិកក្រុម aespa និងតារាសម្តែង Lee Jae Wook បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយពួកគេបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។
តារាល្បីទាំងពីរបានទទួលការចាប់អារម្មណ៍ ជាសាធារណៈបន្ទាប់ពីមានពាក្យចចាមអារ៉ាម អំពីស្នេហារបស់ពួកគេបានលេចឡើងកាលពីខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ Karina និង Lee Jae Wook បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេយ៉ាងឆាប់រហ័ស បន្ទាប់ពីរយៈពេល 5 សប្តាហ៍ បន្ទាប់ពីការរំជើបរំជួលដោយការបញ្ចេញមតិអាក្រក់ និងការសោកស្តាយចំពោះអ្នកគាំទ្ររបស់ពួកគេ។
កាលពីថ្ងៃទី 5 ខែកក្កដា ការពិភាក្សាដ៏គួរឱ្យចាប់អារម្មណ៍មួយ បានចាប់ផ្តើមនៅក្នុងសហគមន៍អនឡាញ ដែលអ្នកនិយមលេងអ៊ីនធើណែត K-netizens បានគូសបញ្ជាក់ពីការពិត ដែលថាប្រជាប្រិយភាពរបស់ Karina បានកើនឡើង បើទោះបីជាមានព័ត៌មានណាត់ជួប និងការអត្ថាធិប្បាយអាក្រក់ ដែលនាងជួបប្រទះក្នុងអំឡុងពេលនោះក៏ដោយ។
ការពិភាក្សាបានចាប់ផ្តើម នៅពេលដែលអ្នកលេងអ៊ីនធើណែតម្នាក់ បង្ហាញពីក្តីសង្ឃឹមរបស់ពួកគេថា តារាល្បីទាំងពីរនឹងណាត់ជួបគ្នាម្តងទៀត។ អ្នកលេងអ៊ីនធើណែតបានសរសេរថា “ពួកគេនឹងបានជួបជុំគ្នាវិញទេ??”
ក្រោយមក អ្នកនិយមលេងអ៊ីនធើណែតផ្សេងទៀត បានចូលរួមក្នុងការសន្ទនានេះ ហើយបានបន្ថែមមតិរបស់ពួកគេចំពោះបញ្ហានេះ ដោយមនុស្សជាច្រើនបានចង្អុលបង្ហាញថា Karina នៅតែបន្តទទួលបានការស្រលាញ់ពីអ្នកគាំទ្រ ហើយប្រជាប្រិយភាពរបស់នាងបានកើនឡើង ចាប់តាំងពីមានព័ត៌មាន។
“ប្រជាប្រិយភាពរបស់ Karina គួរតែថយចុះ ប៉ុន្តែនាងនៅតែទទួលបានការផ្សាយពាណិជ្ជកម្ម និងជាសមាជិកក្រុម Idol ជំនាន់ទី 4 ដែលមានចំនួន Follower កំពូលនៅលើ Instagram”។
“ប្រជាប្រិយភាពរបស់ Karina កាន់តែកើនឡើង សូម្បីតែបន្ទាប់ពីមានព័ត៌មានស្នេហារបស់នាង ដូច្នេះថាមពលតារារបស់នាង ពិតជាអស្ចារ្យណាស់” ។
ប្រភព៖ Koreaboo