មិនខ្វល់ហ្វេនមិនពេញចិត្ត! HyunA និង Yong Junhyung ត្រូវបានគេរាយការណ៍ថានឹងរៀបការ នៅខែតុលា ខាងមុខ

Entertainments-LUMEN

យោងតាមរបាយការណ៍ផ្តាច់មុខពី YTN បានឱ្យដឹងថា HyunA និង Yong Junhyung បានកំណត់ថ្ងៃរៀបការរបស់ពួកគេនៅថ្ងៃទី 11 ខែតុលា ឆ្នាំ 2024។ អាពាហ៍ពិពាហ៍របស់ពួកគេ នឹងធ្វើឡើងនៅកន្លែងណាមួយក្នុងទីក្រុងសេអ៊ូល។ អ្នក​ក្នុង​ឧស្សាហកម្ម​ដែល​ស្និទ្ធ​នឹង​គូស្នេហ៍ ​បាន​បញ្ជាក់​ថា​ពួកគេ​សម្រេចចិត្ត​រៀបការ​ ដោយ​សារ​តែ​មាន​ទំនុក​ចិត្ត ​ក្នុង​ទំនាក់ទំនង​របស់​ពួកគេ​។

“ពួក​គេ​ជា​មិត្ត​នឹង​គ្នា​ជា​យូរ​មក​ហើយ ហើយ​ពួក​គេ​យល់​ពី​ទុក្ខ​លំបាក ​ក្នុង​ជីវិត​ក្នុង​វិស័យ​កម្សាន្ត។ ពួកគេមានទំនុកចិត្ត និងការយល់ចិត្តគ្នាខ្លាំង។ ក្រោយ​ពី​ក្លាយ​ជា​គូស្នេហ៍​ហើយ ខ្ញុំ​គិត​ថា​ពួកគេបាន​សម្រេច​ចិត្ត​រៀប​ការ​ ដោយ​សារ​តែ​មាន​ទំនុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់ ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក” ពីអ្នកជិតស្និទ្ធនឹងអ្នកទាំងពីរ។

គួររំលឹកផងដែរថា កាល​ពី​ខែ​មករា ទាំង HyunA និង Yong Junhyung បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក ​លើ Instagram របស់​ពួក​គេ​កាន់​ដៃ​គ្នា ​ដោយ​ប្រកាស​ពី​ទំនាក់​ទំនង​របស់​ពួក​គេ តែមិនទទួលបានសាទរនោះទេ ដោយសារតែចម្រូងចម្រាសរបស់ Yong Junhyung ក្នុងរឿងក្តី Burning Sun។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង