មិនចាំយូរ! ក្រោយឃើញភាពលំបាករបស់ក្មេងប្រុសកម្សត់រូបនេះ ខេម សម្រេចជួយឧបត្ថម្ភ 100ដុល្លារ មួយឆ្នាំពេញដែរ

Entertainments-LUMEN

មិនទ្រាំមើលទេ ក្រោយពេលដែលក្មេងប្រសុកម្សត់ម្នាក់ ត្រូវបានគ្រូប្រចាំថ្នាក់ថតវីដេអូបង្ហោះ ប៉ុន្មានថ្ងៃនោះបានបង្ហាញពីភាពតាំងចិត្តរៀនរបស់ក្មេងប្រុសរូបនេះ ទោះជាមានជីវភាពមិនសមប្រកប ដោយសារ​ដែល​មាន​តែ​ម្ដាយ​ជា​អ្នក​ស៊ី​ឈ្នួល​លាង​ចាន​ឱ្យ​​គេ ​​​និង​ជីដូន​​ដើរ​សុំទាន​​នៅ​តាម​ផ្សារ​ កុមារា ​ញ៉​ ឆា​នីត ​​បាន​រៀប​រាល់​ទាំង​ទឹក​ភ្នែក ធ្វើឲ្យមហាជនជាច្រើនរជួលចិត្ត។

ក្នុងនោះ តារាចម្រៀងស្អករបស់ផលិតកម្ម Galaxy Navatra​ គឺលោក ខេម ក៏បានសម្រចចិត្តជួយ​ឧបត្ថម្ភ​ក្មេង​ប្រុស​កម្សត់រូបនេះ ក្នុង​ 1​ខែ​ 100 ដុល្លារ ​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​។ បន្ថែមពីនេះលោកក៏បាននិយាយថា ​“ឃើញ​ការ​លំបាក​ក្មួយ​ ពូ​នឹក​ឃើញ​អតីតកាល​ពូ​ដែរ…”។

បន្ថែមពីនេះ កុមារា ញ៉​ ឆា​នីត ​​បាន​រៀប​រាល់​ទាំង​ទឹក​ភ្នែក តាមរយៈវីដេអូថា​​ ខ្លួន​អាណិត​ម៉ែ​ព្រោះ​មិនសូវ​មាន​អ្នក​ហៅ​ទៅ​លាង​ចាន ចំណែកខ្លួន​គេ​ផ្ទាល់​ក៏​មក​រៀន​មិន​សូវ​បាន​ទៀង​ទាត់​ ព្រោះ​ត្រូវ​ដើរ​តាម​ព្រះសង្ឃ​បិណ្ឌបាត។ ​ជាមួយនឹងការ​រស់​នៅ​ក្នុង​ផ្ទះ​ជួល​ ដែល​ត្រូវ​បង់ ​ 8ម៉ឺន​រៀលប្រចាំខែ​ ព្រមទាំង​ជីវភាព​ដែល​រស់​នៅ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ ​ធ្វើ​​ក្មេង​ប្រុស​​រូប​នេះ​អួល​ដើម​ក តែក៏​ព្យាយាម​លាក់​ទឹក​ភ្នែក​ មិនឲ្យ​​ស្រក់ចុះ​មក​ គឺកាន់តែធ្វើឲ្យមហាជនអាណិតជាពន់ពេក។

គួររំលឹកផងដែរថា កាលពីកន្លងទៅក៏មានតារារ៉េបមួយរូបគឺលោក ងួន ចាន់ដេវីត ក៏បានជួយផ្គត់ផ្គង់ការសិក្សាឲ្យក្មេងប្រុសរូបនេះ ដែលគ្មានលទ្ធភាពក្នុងការសិក្សា ក្នុងមួយខែ 200ដុល្លា ពេញមួយឆ្នាំដូចគ្នា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង