Byeon WooSeok មិនបានទទួលការបណ្តុះបណ្តាលពិសេសណាមួយ នៅពេលរៀបចំសម្រាប់រឿង Lovely Runner OST ទេ គាត់ចំណាយពេលប្រហែល 1-2 ខែដើម្បីស្គាល់បទចម្រៀង ដោយមើលក្រុមមួយចំនួន អំពីរបៀបដែលពួកគេសម្តែងនៅលើឆាក រួមទាំង Coldplay ផងដែរ។
អ្នកដឹកនាំតន្ត្រីបានដឹកនាំ និងណែនាំគាត់ ដូច្នេះគាត់បានថតបទចម្រៀងនោះ ដោយធម្មជាតិពិតៗតែម្តង ហើយនៅពេលសួរថាតើគាត់មានទេពកោសល្យក្នុងការច្រៀងនេះមែនទេ សម្រាប់ការបង្កើត OST ដែលផលិតបានយ៉ាងល្អ ដោយគ្មានការបណ្តុះបណ្តាលពិសេសនោះ WooSeok បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា “ទេ ខ្ញុំពិតជាមិនមែនទេ”។
ដែលនេះមានន័យថា Woo Seok មិនត្រូវបានហ្វឹកហាត់ការច្រៀង និងសម្លេងទេ តែគាត់ពិតជាធ្វើបានយ៉ាងល្អសម្រាប់ Lovely Runner OST!
បញ្ចេញមតិយោបល់