Lisa សមាជិកក្រុម BLACKPINK បច្ចុប្បន្នកំពុងស្ថិតនៅចំកណ្តាល នៃភាពចម្រូងចម្រាស ដោយសារតែការសម្រេចចិត្តរបស់នាង ទៅសម្តែងនៅក្លឹបរាត្រី Crazy Horse ទីក្រុងប៉ារីស។

ក្នុងនោះ មនុស្សជាច្រើនគិតថា Lisa ជាមនុស្សពេញវ័យ និងមានសិទ្ធិធ្វើអ្វីដែលនាងចង់បាន ប៉ុន្តែក៏មានមតិជាច្រើន ដែលបារម្ភថាការសម្រេចចិត្តរបស់សមាជិកក្មេងជាងគេ របស់ BLACKPINK រូបនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់អ្នកគាំទ្រវ័យក្មេង របស់ពួកគេ។

យ៉ាងណាមិញ ចំពេលមានភាពចម្រូងចម្រាស Lisa នៅតែទទួលបានសមិទ្ធិផលថ្មីៗជាបន្តបន្ទាប់ នៅក្នុងអាជីពរបស់នាង ដែលនៅថ្ងៃទី ៥ ខែតុលា នាងបានឈ្នះពានរង្វាន់ Beauty Mogul of the Year នៅឯ 2023 Influencer Magazine Awards ដែលធ្វើឡើងនៅចក្រភពអង់គ្លេស ក្រោយពេលដែលនាងវ៉ាដាច់ បេក្ខភាពខ្លាំងៗជាច្រើននាក់ទៀត រួមទាំងមហាសេដ្ឋីដ៏ល្បីល្បាញ Kylie Jenner ផងដែរ។


មិនត្រឹមតែប៉ុណ្ណោះ Lisa ក៏ត្រូវបានក្រសួងវប្បធម៌ថៃ ប្រគល់ពានរង្វាន់កិត្តិយស Wattanakunathorn (អ្នកដឹកនាំឯកអគ្គរាជទូតវប្បធម៌) ផងដែរ នៅមិនទាន់អស់ Lisa ក៏បានក្លាយជាសិល្បករ Kpop ដំបូង និងតែមួយគត់ ដែលមានអ្នក Follow លើសពី 98 លាននាក់ នៅលើ Instagram ។


ប្រភព៖ kenh14