ពិតណាស់បច្ចុប្បន្ន តារាសម្តែងស្រី ស៊ីន យូប៊ីន កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ជាមួយនឹងការងរាសិល្បៈ ជាពិសេសតារាស្រីរូបនេះ ថែមទាំងបានចូលរួមកម្មវិធីធំៗ នៅក្រៅប្រទេសជាញឹកញាប់ថែមទៀត។

ជាមួយគ្នានេះ ដូចហ្វេនៗរបស់កញ្ញា ស៊ីន យូប៊ីន បានឃើញរួចមកហើយថា កញ្ញាតែងតែថតរូបឲ្យម៉ូតខោអាវប៊្រេនល្បី calvin klein ជាពិសេសថ្មីៗនេះ នាងបានទៅថតម៉ូតឲ្យប៊្រេនមួយនេះដល់ប្រទេសជប៉ុន និងបានបានចូលរួមកម្មវិធី event ធំរបស់ប៊្រេន ដែលមានសុទ្ធតែតារាល្បីៗលំដាប់ថ្នាក់ពិភពលោក ដូចជា Jungkook សមាជិកក្រុម BTS ផងដែរ មិនតែប៉ុណ្ណោះ យូប៊ីន ថែមបានជួប Jungkook និងបានថតបង្ហោះតាម Socail media បង្អួតហ្វេនៗថែមទៀត។


គួររំលឹកផងដែរថា កញ្ញាស៊ីន យូប៊ីន ទើបតែទទួលបានពានរង្វាន់ Shinning International Award ពី HOFS Award 2023 ថែមទៀត ដោយសារតែភាពស្រស់ស្អាត និងល្បីល្បាញរបស់នាង។

បញ្ចេញមតិយោបល់