កាលពីថ្ងៃទី 28 ខែកក្កដា Billboard បានប្រកាសថាអាល់ប៊ុមខ្នាតតូចថ្មីរបស់ Stray Kids “ATE” បានឈរជើងនៅលេខ 1 នៅលើតារាង Billboard 200 ដែលធ្វើឱ្យជា ៥ អាល់ប៊ុមជាប់ៗគ្នារបស់ក្រុមពួកគេ ដែលបានឈរនៅលើតារាងបន្ទាប់ពី “ODDINARY” “MAXIDENT” “★★★★★ (5-STAR)” និង “ROCK-Star” ។
លើសពីនេះ Stray Kids គឺជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្រ Billboard 200 ដំបូងគេដែលមានអាល់ប៊ុមចំនួន 5 ឈរនៅលេខ 1 ដែលមានតែសិល្បករ 2 ប៉ុណ្ណោះដែលសម្រេចបាននូវស្នាដៃបន្ទាប់ពីតារារ៉េបអាមេរិក DMX ជាង 2 ទសវត្សរ៍មុន។
ទន្ទឹមនឹងនេះ យោងតាម Luminate (អតីត Nielsen Music) “ATE” រកបានសរុបចំនួន 232,000 អាល់ប៊ុម រីឯពិន្ទុសរុបរបស់អាល់ប៊ុមមានការលក់បានចំនួន 218,000 ដែលជាការកត់សម្គាល់នៃការលក់អាល់ប៊ុមដ៏ធំបំផុតទីពីរនៅក្នុងឆ្នាំ 2024 ។
ប្រភព ៖ Soompi
បញ្ចេញមតិយោបល់