ចាប់តាំងពីចាកចេញពី TVB ក្នុងខែកញ្ញា ឆ្នាំ 2022 ទិន្នផលការថតរឿងរបស់ Natalie Tong បានធ្លាក់ចុះយ៉ាងខ្លាំង។ យ៉ាងណាមិញ រឿង The Invisiblesគឺជារឿងចុងក្រោយរបស់នាងមុនពេលចាកចេញពី TVB ដែលនាងបានសម្តែងជា តួឯកស្រី គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា។

យ៉ាងណាក៏ដោយ នាងនៅតែ សប្បាយចិត្តចំពោះសេរីភាព ក្នុងការជ្រើសរើសប្រភេទការងារដែលនាងចូលចិត្ត។ បន្ទាប់មក Natalie បញ្ចេញមតិថា នាងបានសម្របខ្លួនបានល្អបន្ទាប់ពីការចាកចេញនោះ។ លើសពីនេះ Natalie បាននិយាយថា “ខ្ញុំជាប្រភេទមនុស្សដែលអាចមើលថែខ្លួនឯងបាន ហើយ ខ្ញុំច្បាស់ណាស់អំពីអ្វីដែលខ្ញុំត្រូវធ្វើ”។
ក្នុងពេលនោះដែរ មានពាក្យចចាមអារ៉ាមថា Gordon Lam នឹងត្រលប់មក TVB វិញក្នុងនាមជានាយកប្រតិបត្តិក្នុងក្រុមផលិតកម្ម។ ហើយលោកបានសួរថា តើនាងចាប់អារម្មណ៍ក្នុងការវិលត្រឡប់មក TVB វិញដើម្បីថតរឿងភាគទេ? Natalie បានឆ្លើយថា “ខ្ញុំមានអារម្មណ៍ថាតារាសម្តែងមិនគួរដាក់កម្រិតខ្លួនឯងនៅកន្លែងតែមួយទេ ព្រោះតារាសម្តែងទាំងអស់ តែងតែជ្រើសរើសដោយផ្អែកលើការផលិតរឿង។

ក្រោយមកមានសំណួរមួយលើកសួរនាងថា តើនាងប្រកាន់ទេ ក្នុងការបើកចំហការថតរឿង ឱ្យដៃគូប្រកួតប្រជែងរបស់ TVB គឺ ViuTV?? ? Natalie បានឆ្លើយថានាងមិនប្រកាន់ទេដរាបណាតួនាទីនេះសមរម្យសម្រាប់នាង។ ហើយនាងបន្តទៀតថាបានទទួលរឿងខ្លះ ប៉ុន្តែហើយកំពុងគិតយ៉ាងប្រុងប្រយ័ត្នអំពីទម្រង់ដើម្បីបង្ហាញទៅដល់អ្នកទស្សនា។

ជាចុងក្រោយ ការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ សម្រាប់អង្គការសប្បុរសធម៌ដែលផ្តោតលើការផ្តល់ការអប់រំដល់យុវជននៅទូទាំងពិភពលោក Natalie បានស្រក់ទឹកភ្នែកនៅពេលរៀបរាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបង់ក្លាដែស ដែលក្មេងស្រីវ័យក្មេងម្នាក់មានគោលដៅដ៏ច្បាស់លាស់មួយ ហើយដឹងថាការអប់រំនឹងផ្លាស់ប្តូរជីវិតរបស់នាងបែបណាខ្លះ ។ ពេលនោះ Natalie បាននិយាយថា “ខ្ញុំមានអារម្មណ៍ ស្តាយក្រោយ និងខ្មាស់អៀន ចំពោះការលះបង់ឱកាសដែលមានសម្រាប់ខ្ញុំ។ កាលខ្ញុំនៅជាសិស្ស ខ្ញុំខ្ជិលណាស់មិនចង់ក្រោកទៅសាលារៀនទេ ហើយពេលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំបានបោះបង់ការសិក្សាដោយសារបញ្ហាគ្រួសារ ហើយមានអារម្មណ៍ថា ក្នុងការរកប្រាក់ជាជម្រើសល្អរបស់ខ្ញុំនៅពេលនោះ»។

តែទោះជា Natalie Tong មិនបានសម្តែងក្នុងរឿង TVB ទៀត Admin សង្ឃឹមថា អ្នកទាំងអស់គ្នានៅតែគាំទ្រនាង ព្រោះមានរឿងល្អៗមើលជាច្រើនដែល Natalie បានសម្តែងយ៉ាងល្អដោយគ្មានចំណុចខ្វះខាត។
ប្រភព៖ Jaynestar.com