ដូចដែលគ្រប់គ្នាបានដឹងហើយថា ចាប់តាំងពីការបង្ហាញខ្លួនដំបូងមក Ricky សមាជិកក្រុម ZEROBASEONE តែងតែត្រូវបានគេស្គាល់ថា មានទម្រងមុខស្រស់ស្អាតដូចតួរ Manga ហើយក៏តែងតែទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា ព្រោះតែភាពស្រស់សង្ហានេះ។

ក្នុងនោះកាលពីមុន គ្រប់គ្នាបានស្គាល់តារាប្រុសរូបនេះ ជាលើកដំបូងនៅក្នុងកម្មវិធី Boys Planet ហើយដើម្បីបង្ហាញខ្លួនជាលើកដំបូងនៅក្នុង ZEROBASEONE Ricky តែងតែត្រូវបានស្គាល់សម្រាប់សក់ពណ៌ទង់ដែង ដែលអាចនិយាយបានថាជាពណ៌ប្រចាំខ្លួនរបស់លោក។

ទន្ទឹមនឹងនេះ នៅថ្ងៃទី 28 និង 29 ខែវិច្ឆិកា ZEROBASEONE បានចូលរួមកម្មវិធី MAMA Awards ឆ្នាំ 2023 ហើយ Ricky នៅតែលេងស្ទីលសក់ពណ៌ទង់ដែងរបស់លោក យ៉ាងស្រស់សង្ហាផងដែរ។


បញ្ចេញមតិយោបល់