មុនជិតរៀបការ Idol Kenneth Ma នាំស្នេហាទៅកម្សាន្តនៅប្រទេសបារាំង

Vachana-Website-News2-Entertainment-Ad-1

កាលពីប៉ុន្មានថ្ងៃមុននេះ idol ទាំងពីរ ទៅកម្សាន្តនៅប្រទេសបារាំងជាលើកដំបូងក្នុងនាមជាសង្សាគ្នា។ ម្យ៉ាងទៀត ឈានចូលជិតដល់ពិធីមង្គលការរបស់ខ្លួននៅចុងឆ្នាំនេះហើយ ទើបគូស្នេហ៍មួយគូនេះ សម្រេចចិត្តដើរទិញឥវ៉ាន់នៅប្រទេសបារាំង។  ប៉ុន្តែ ការដើរទិញទំនិញនៅប្រទេសបារាំង  Roxanne មើលទៅដូចជារាងខឹងតិចៗ ខណៈដែល Kenneth សម្លឹងមើលនាងដោយស្លូតបូត នៅពេលដែលកំពុងយួរឥវ៉ាន់ដែលពួកគេបានទិញ។ បន្ថែមពីនេះ អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​បញ្ចេញមតិ ចំពោះ ​​ស្ថានភាព​នោះ​ថា Roxanne ប្រហែលកំពុង​អន់ចិត្ត​នឹង Kenneth ហើយមិន​និយាយ​ស្តីច្រើនជាមួយគ្នា​ទេ។

ទោះបីជា Roxanne ត្រូវបានគេមើលឃើញថា មិនសប្បាយចិត្តនៅក្នុងរូបថតក៏ដោយ ប៉ុន្តែ នាងបានលុបចោលពាក្យចចាមអារ៉ាមភ្លាមៗ និង បានចែករំលែក រូបថតដើរផ្សារនៅមាត់សមុទ្រ ញ៉ាំអាហារឆ្ងាញ់ៗ និងដើរលេងបែបរ៉ូមែនទិកនៅតាមផ្លូវក្នុងប្រទេសបារាំង។

លើសពីនេះ Roxanne បានបង្ហើបថា នេះជាវិស្សមកាលអឺរ៉ុបលើកដំបូងរបស់ពួកគេរួមគ្នាក្នុងនាមជាគូស្នេហ៍ ដែលទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំ ទីបំផុតពួកយើងធ្វើបានហើយ!!

ជាចុងក្រោយនាងបាននិយាយអរគុណដល់គូស្នេហ៍របស់ខ្លួន ដោយមានអារម្មណ៍ថារំភើប និងរីករាយ  ដែលមាន Kenneth នៅក្បែរនាង ស្មគ្រ័ចិត្តធ្វើជាអ្នកបើកឡាន និងនាំនាងទៅកន្លែងផ្សេងៗក្នុងប្រទេសបារាំង។

មិនតែប៉ុណ្ណោះ ពេលដែលនាងផុសនៅ account IGបែបនេះ ក៏មានការ comment ឌឺដង ជូនពរ ជាច្រើនពីមិត្តរួមអាជីពរបស់ខ្លួន។

គួរបញ្ជាក់ដែលថា ទោះបីជាស្រឡាញ់គ្នាខ្លាំងប៉ុណ្ណា ក៏ត្រូវតែចំណាយពេលជាមួយគ្នាខ្លះដែរ មិនថាការដើរទិញឥវ៉ាន់ ដើរកម្សាន្ត ជូនទៅនេះទៅនោះ ទាំងអស់នេះហើយជាគន្លឹះកាន់តែធ្វើឲ្យទំនាក់ទំនងយើងកាន់តែរឹងមាំ និង មានអនុស្សាវរីយ៍ល្អៗជាមួយគ្នាច្រើន។

ប្រភព ៖ JayneStar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង