យូរៗបង្ហាញខ្លួនម្តង ហ្វេន GD ទិញវែនតា ដែលលោកពាក់ឡើងបុស្តិ៍ប៉ូលីសអស់គ្មានសល់!

News-&-Entertainment-

ដូចមនុស្សជាច្រើនបានដឹងរួចមកហើយថា ថ្មីៗនេះ GDragon ត្រូវបានគេចោទប្រកាន់លោក ពីបទប្រើប្រាស់គ្រឿងញៀន ហើយកាលពីម្សិលមិញនេះ G-Dragon បានបង្ហាញខ្លួននៅនាយកដ្ឋានប៉ូលីសទីក្រុង Incheon ដើម្បីចូលរួមការស៊ើបអង្កេត។

យ៉ាងណាមិញ ពេលបង្ហាញខ្លួននៅចំពោះមុខអ្នកការសែត តារាប្រុសរូបនេះបានតុបតែងខ្លួនក្នុងឈុតអាសឺមីពណ៌ទឹកសមុទ្រ និងអាវក្រៅពណ៌ទឹកប៊ិចចាស់ អមជាមួយនឹងវែនតាមួយផងដែរ។ 

អ្វីដែលកាន់តែពិសេសនោះគឺ បន្ទាប់ពី GD ពាក់វា វ៉ែនតានេះត្រូវបានគេរាយការណ៍ថា បានលក់អស់គ្មានសល់ នៅលើគេហទំព័រផ្លូវការរបស់ពួកគេក្នុងប្រទេសកូរ៉េ ក៏ដូចជានៅក្នុងហាងលក់រាយរបស់កូរ៉េជាច្រើនផងដែរ  ទោះបីជាមានតម្លៃ 1.2 លានវ៉ុន (974 ដុល្លារ) ក៏ដោយ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរយៈពេល 4 ម៉ោងដែលបានធ្វើឡើង នៅថ្ងៃទី 6 វាត្រូវបានគេនិយាយថា GD បានបដិសេធយ៉ាងខ្ជាប់ខ្ជួនថា លោកមិនបានប្រើថ្នាំខុសច្បាប់ទេ ហើយការធ្វើតេស្តប្រតិកម្មសាមញ្ញរបស់លោក ក៏ចេញមកអវិជ្ជមានផងដែរ។ 

ប្រភព៖ kpopstarz

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង