រឿងកំពុងល្បី! “Pilot” ​មាន​អ្នក​ចូល​មើល​ជាង​ ៣​លាន​នាក់ ​បន្ទាប់​ពី​ឈរលើកំពូល​តារាង​ Box Office អស់​រយៈ​ពេល​១១​ថ្ងៃ​ជាប់​គ្នា

Vachana-Websitekk-Entertainments-LUMEN-Ad

បន្ទាប់ពីធ្វើការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃទី 31 ខែកក្កដា ភាពយន្តថ្មីនេះទទួលបានការគាំទ្រមិនធម្មតារយៈពេល 11 ថ្ងៃជាប់ៗគ្នា ទទួលបានលេខ 1 លើ Box Office របស់កូរ៉េ។

លើសពីនេះ កាលពីថ្ងៃទី 11 ខែសីហា ក្រុមប្រឹក្សាភាពយន្តកូរ៉េបានប្រកាសថា “Pilot” មានអ្នកទស្សនាភាពយន្តច្រើនជាង 3 លាននាក់ជាផ្លូវការទោះបីត្រឹមតែប៉ុន្មានសប្តាហ៍នៃការចាក់ផ្សាយ ហើយក៏ជាខ្សែភាពយន្តកូរ៉េដែលទទួលបានជោគជ័យបំផុតទីបីដែលបានចេញផ្សាយនៅឆ្នាំនេះ។

ខ្សែភាពយន្ត “Pilot” នឹងប្រាប់ពីរឿងរបស់អ្នកបើកយន្តហោះម្នាក់ (សម្តែងដោយ Jo Jung Suk) ដែលក្លាយជាអ្នកអត់ការងារត្រឹមតែមួយយប់ ក្រោយមកជីវិតគាត់បានផ្លាស់ប្តូរ រហូតដល់ទទួលជោគជ័យក្នុងការងារថ្មី។

ប្រភព ៖ Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង