រាប់អានមិត្តឲ្យត្រូវ! តារា​ចម្រៀង​ប្រុស​កូរ៉េ​ដ៏​ល្បី​មួយ​រូប ​ត្រូវ​បាន​មិត្ត​ភក្តិបោកលុយ​អស់ជិត 2លានដុល្លារ

Entertainments-LUMEN

នៅក្នុងវគ្គដែលបានចាក់ផ្សាយ កាលពីថ្ងៃទី 2 ខែមិថុនា នៃកម្មវិធី Men Who Do Housework រដូវកាលទី 2 រឿងរបស់តារាចម្រៀងប្រុសជើងចាស់ Minwoo (Shinhwa) បានក្លាយជាប្រធានបទ នៃការចាប់អារម្មណ៍។ ជាពិសេស គាត់បានចែករំលែកអំពីការបោកប្រាស់ ដោយមិត្តជិតស្និទ្ធិ អស់ប្រាក់ចំនួន 2.6 ពាន់លានវ៉ុន ដែលស្មើប្រហែលជា 1លាន 9សែនដុល្លា។

Minwoo បាននិយាយថា មិត្តម្នាក់នេះឆ្លៀតឱកាសនៃការទុកចិត្ត ពីសមាជិកគ្រួសាររបស់គាត់ ដើម្បីចូលទៅជិត និងបោកប្រាសគាត់ តារាប្រុសរូបនេះបានបន្ថែមថា “ខ្ញុំ​ទុក​ចិត្ត​គាត់​ខ្លាំង​ណាស់ ប៉ុន្តែ​នៅ​ទី​បំផុត គាត់​ជា​អ្នក​ក្បត់​ខ្ញុំ គាត់ថែមទាំងគម្រាមសមាជិកក្រុម Shinhwa និងគ្រួសាររបស់ខ្ញុំទៀតផង។ គាត់​បាន​ជ្រើសរើស ​ពេលវេលា​ដ៏​ត្រឹមត្រូវ​នៅពេល​ខ្ញុំ​ស្ថិតក្នុង​ស្ថានភាព​លំបាក​បំផុត ដើម្បីចាត់វិធានការ” ។

ក្នុងនោះ ប្អូនស្រីរបស់ Minwoo ក៏អាណិតតារាចម្រៀងប្រុសដែរ ព្រោះនាងធ្លាប់ត្រូវចោរលួចចូល “គាត់ធ្លាប់ជិតស្និទ្ធនឹងខ្ញុំណាស់ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​គិត​ត្រឡប់​មក​វិញ ខ្ញុំ​មើល​ឃើញ​ថា នេះ​ជា​ចេតនា​ប៉ុនប៉ង​ចូល​មក​រក​ខ្ញុំ​ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ធ្វើ​ឲ្យបាបបងប្រុស​ខ្ញុំ​ បើ​ខ្ញុំ​ចាំមុនខុសទេ គាត់បាន​គំរាម​ខ្ញុំ” ។

ក្រោយមក ភាពតក់ស្លុតនោះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់ Minwoo ។ តារា​ចម្រៀង​ប្រុស​រូប​នេះ​ធ្លាក់​ក្នុង​សភាព​ទ្រុឌទ្រោម និង​និយាយ​មិន​ចេញ។ សូម្បីតែរាល់ពេលដែលគាត់ឃើញនរណាម្នាក់ ដែលមើលទៅរូបរាងដូចជាអ្នកបោកប្រាស់ វាបានធ្វើឲ្យ Minwoo ខឹង មិនអាចគ្រប់គ្រងអារម្មណ៍របស់គាត់បាន។ តែយ៉ាងណាមិញ ក្នុងអំឡុងពេលដ៏លំបាក Minwoo មានការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិដើម្បីជម្នះភាពតក់ស្លុតនេះ។ ឥឡូវនេះគាត់បានទទួលបានស្ថេរភាពឡើងវិញ ហើយក៏ត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់មកឧស្សាហកម្មកម្សាន្ត ជាមួយនឹងគម្រោងថ្មីៗ។

គួររំលឹកផងដែរថា Lee Min-woo ដែលត្រូវបានគេស្គាល់ថាជា M ជាសិល្បករទោល និងជាសមាជិកនៃក្រុមចម្រៀងក្មេងប្រុសកូរ៉េខាងត្បូង Shinhwa ។ គាត់គឺជាសមាជិក Shinhwa ដំបូងបង្អស់ ដែលបានបង្ហាញខ្លួនជាសិល្បករទោលក្នុងឆ្នាំ 2003 ហើយចាប់តាំងពីពេលនោះមកបានចេញអាល់ប៊ុមស្ទូឌីយោចំនួន 3។ Minwoo ក៏ធ្លាប់ត្រូវបានស៊ើបអង្កេត នៅក្នុងខែធ្នូ ឆ្នាំដដែលនោះ តែតារាចម្រៀងប្រុសត្រូវបានប្រកាសថាគ្មានកំហុស។

ប្រភព៖ lovekpop95

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង