រឿងរ៉ាវរញ៉េរញ៉ៃពេក! Shaman គ្រូចូលរូបល្បី ដែលជួយទស្សទាយឲ្យ Min Hee Jin ស្រាប់តែបាត់ខ្លួនបាត់

Entertainments-LUMEN

នៅក្នុងសារឯកជនមួយចំនួន របស់នាយកប្រតិបត្តិ ADOR Min Hee Jin ថ្មីៗនេះបានលេចធ្លាយដោយ Dispatch ពី HYBE Labels វាត្រូវបានគេបង្ហាញថា Hee Jin បានពិគ្រោះជាមួយអ្នកជំនាញខាងចូលរូប ដើម្បីកំណត់សមាជិកក្រុម NewJeans ។

ជាការពិត វាត្រូវបានចែករំលែកថា នាងបានចំណាយប្រាក់ជាង ₩40.0 លានវ៉ុន (ប្រហែល 28,800 ដុល្លារ) លើការពិគ្រោះយោបល់របស់ shaman គ្រូចូលរូបល្បីនេះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ ក្នុងឆ្នាំ 2021 ហើយសារមួយចំនួន ដែលបានចែករំលែករវាងពួកគេ គឺមានការសង្ស័យយ៉ាងខ្លាំង។

ខណៈពេលដែលមានការរិះគន់ជាច្រើន ចំពោះ HYBE សម្រាប់ការចេញផ្សាយសារឯកជនទាំងនេះ Hee Jin ក៏ទទួលបានការរិះគន់ ចំពោះការប្រើគ្រូចូលរូបដើម្បីជួយធ្វើការសម្រេចចិត្ត ប្រកបដោយវិជ្ជាជីវៈដ៏សំខាន់បែបនេះ។ នាង​បាន​បញ្ជាក់​ថា Shaman “K” គឺ​គ្រាន់​តែ​ជា​អ្នក​ស្គាល់​គ្នា​ប៉ុណ្ណោះ ហើយ​បាន​នៅ​ស្ងៀម​ចំពោះ​បញ្ហា​នេះ​។

នៅថ្ងៃទី 26 ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានទៅកន្លែងដែល Shaman “K” នេះនៅ តតែពេលទៅដល់ គេ​បាន​ប្រាប់​ថា អាចារ្យ​នោះ​បាន​ចេញពី​ព្រះវិហារ​ទៅហើយ ហើយ​មិនអាច​ទាក់ទង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​បាន​ចុះឈ្មោះ​ពីមុន​នោះទេ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង