រៀបការមានកូនប្រុសជាតារាហើយ តែ Shim Hye Jin នៅតែត្រៀមចូលសិល្បៈវិញ កាន់តែស្រស់ស្អាត

Entertainments-LUMEN

តារាសម្តែង Shim Hye Jin ភរិយារបស់តន្ត្រីករនិងអ្នកនិពន្ធ Yoon Sang ព្រមទាំងជាម្តាយរបស់សមាជិក RIIZE Anton កំពុងត្រៀមខ្លួន សម្រាប់ការវិលត្រលប់មកកាន់ ឧស្សាហកម្មកម្សាន្តកូរ៉េវិញ។

តារាស្រី បានបង្ហាញខ្លួនជាតួឯកក្នុងឆ្នាំ 1995 បានបង្ហាញខ្លួនក្នុងរឿងភាគដូចជា ‘Model’ របស់ SBS ‘Partner’ និងរឿងជាច្រើនទៀត។ ក្នុងឆ្នាំ 1998 នាងបានបង្ហាញខ្លួនជាតួឯកស្រី ក្នុង MV “As You Did” របស់ Yoon Sang ។ បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​ 4​ឆ្នាំ Shim Hye Jin និង Yoon Sang បាន​រៀបការ​នៅ​ឆ្នាំ 2002។

ភ្លាមៗ​បន្ទាប់​ពី​រៀបការ​រួច Shim Hye Jin និង Yoon Sang បាន​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក។ ប្តីប្រពន្ធរូបនេះ មានកូនប្រុសពីរនាក់ ហើយកូនប្រុសច្បងរបស់ពួកគេគឺ Anton សមាជិកក្រុម RIIZE ។

ឥឡូវនេះ ដោយកំពុងរៀបចំសម្រាប់ការវិលត្រលប់ មកកាន់ឧស្សាហកម្មកម្សាន្តកូរ៉េវិញ បន្ទាប់ពីជាង 20 ឆ្នាំ Shim Hye Jin បានបង្ហាញភាពស្រស់ស្អាតឆើតឆាយរបស់នាង សម្រាប់រូបភាពជាមួយទស្សនាវដ្តី ‘@Style’ ។ នៅក្នុងបទសម្ភាសន៍របស់នាង តារាស្រីរូបនេះត្រូវបានគេសួរថា តើនាងមានអារម្មណ៍យ៉ាងណា បន្ទាប់ពីបានមើលកូនប្រុសរបស់នាង ឡើងឆាកក្នុងនាមជាតារា K-Pop ។

Shim Hye Jin បានរំឮកថា “នៅពេលដែលខ្ញុំបានឃើញគេ ខ្ញុំគិតថា នេះពិតជាកូនប្រុសរបស់ខ្ញុំមែនឬ?” ជុំវិញ​គម្រោង​នឹង​បន្ត​សកម្មភាព​នេះ តារា​ស្រី​រូប​នេះ​បាន​ប្រាប់​ថា “បើ​មាន​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ខ្ញុំ​រីករាយ​នឹង​សាកល្បង​” ។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង