លេងមួយឈុតនេះ ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស ដូចឯកឧត្តម លោកជំទាវ

News-&-Entertainment-

ថ្មីៗនេះ កំពូលតារាចម្រៀងរ៉េប ដ៏ល្បីល្បាញលោក G-Devith និងតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពចុងក្រោយរបស់អ្នកទាំងពីរ។

ដែលក្នុងនោះ តារារ៉េបលោក G-Devith បានបង្ហោះរូបប៉ុន្មានសន្លឹក ជាមួយភរិយានៅក្នុងបណ្តាញសង្គម ព្រមជាមួយនឹង Caption ថា “មើលរូបភាពឃើញអនាគត” ហើយបើក្រឡេកទៅមើលការតុបតែងខ្លួនរបស់អ្នកទាំងពីរវិញ គឺហាក់ដូចជាខុសប្លែកពីរាល់ដងខ្លាំង ដែលរាល់ដងអ្នកទាំងពីរតុបតែងខ្លួនបែប swag swag។

ទន្ទឹមនឹងនោះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាមកបញ្ចេញមតិ នៅក្នុងខមិនផងដែរថា អ្នកទាំងពីរសមនឹងគ្នាដូចឯកឧត្តម និង លោកជំទាវ នៅក្នុងសម្លៀកបំណាក់បែបហ្នឹង លើសពីនោះក៏មានអ្នកគាំទ្រជាច្រើនឆ្ងល់ផងដែរថា  តើនឹងមានអ្វីថ្មីមែនទេ ទើបបានជា G-Devith និងទេព បូព្រឹក្ស តុបតែងខ្លួនប្លែកពីរាល់ដងបែបនេះ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង