ថ្មីៗនេះ យោងតាមព័ត៌មាននៃពាក្យចចាមអារ៉ាម ផលិតកម្ម SM Entertainment កំពុងសហការជាមួយក្រុមហ៊ុន British entertainment ដើម្បីដំណើរការក្រុមចម្រៀងប្រុសបរទេស ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត និង អ្នកគាំទ្រមួយចំនួនមានប្រតិកម្មជាហូរហែរ។
លើសពីនេះទៀត យោងតាមរបាយការណ៍ រូបថតរបស់សមាជិកនៃក្រុមចម្រៀងនេះ ត្រូវបានចែករំលែកជាផ្លូវការរួចហើយ ក្នុងសហគមន៍អនឡាញដ៏ពេញនិយម។
ជាចុងក្រោយ ចំពោះអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន ដែលបានចែករំលែកព័ត៌មាននេះបានបង្ហើបថា ព័ត៌មាននៃពាក្យចចាមអារ៉ាមនេះ ត្រូវបានចេញផ្សាយនៅចក្រភពអង់គ្លេសស្ទើរតែជាផ្លូវការហើយ។
មិនតែប៉ុណ្ណោះ ពួកគេបានបន្ថែមថា “មានមតិជាច្រើនដែលនិយាយអំពី One Direction ដូច្នេះហើយ អ្នកគាំទ្រសង្ស័យថា ក្រុមហ៊ុន British entertainment ដែលសហការជាមួយ SM គឺជាក្រុមហ៊ុនតែមួយដែលបង្កើតកម្មវិធី One Direction នេះឯង។
ប្រភព ៖ Allkpop