លោក John Cena ប្រកាសចូលនិវត្តន៍ពីអាជីពកីឡាបោកចំបាប់ នៅឆ្នាំ 2025

Vachzana-Website-News-LUMEN-Ad

កាលពីយប់ថ្ងៃទី 6 លោក John Cena បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីកីឡាចំបាប់នៅឆ្នាំក្រោយ បន្ទាប់ពីចាប់ផ្តើមអាជីពនេះ អស់រយៈពេលពីរទសវត្សរ៍នៅក្នុងសង្វៀន។

លើសពីនេះ លោកក៏​បាន​ថ្លែង​សុន្ទរកថា​អស់​ពី​ចិត្ត​ទៅកាន់​កីឡដ្ឋាន​របស់​អ្នក​គាំទ្រ​កីឡា​ចំបាប់របស់​ពិភពលោក​ក្នុង​ទីក្រុង Toronto ដែល​បាន​ស្រែក​ហ៊ោ​ដោយ​ការ​ខក​ចិត្ត​ខណៈ​ដែលលោក Jonh Cena បាន​និយាយ​ថា​រដូវ​កាល 2025 នឹង​ជាពេល​ចុង​ក្រោយ​របស់​លោកនៅលើសង្វៀន។

បន្ថែមពីនេះទៀត នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍នេះ Cena បានប្រាប់អ្នកយកព័ត៌មានថាគាត់មានអារម្មណ៍ថារាងកាយ “មិនសូវដូចកាលពីក្មេងឡើយ កម្លាំងក៏ខ្សោយ វ័យក៏ចំណាស់ ប៉ុន្តែមិនមែនជាមូលហេតុដែលធ្វើឲ្យគាត់ឈប់ពីកីឡាដែលគាត់ចូលចិត្តនោះទេ ប៉ុន្តែ គាត់គ្រាន់តែផ្លាស់ប្តូរអាជីពពីកីឡាបោកចំបាប់ ទៅជាតារាសម្តែងវិញតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ លោក Jonh Cena គឺធ្លាប់ជាម្ចាស់ជើងឯក WWE ចំនួន 16 សម័យកាល ដែលបានផ្ទុះឡើងនៅដើមទសវត្សរ៍ឆ្នាំ 2000 ក្នុងនាមជា “Doctor of Thuganomics” ដែលអ្នកគាំទ្រចូលចិត្តបំផុតដែលជាតួអង្គរ៉េបដែលពាក់ខ្សែសង្វាក់មាស និងមួកខាងក្រោយ ហើយលោក​បាន​បន្ត​សម្ដែង​តួ​ល្បីៗ​ផ្សេង​ទៀត ទាំង​ក្នុង​សង្វៀន និង​លើ​អេក្រង់​ធំផងដែរ។

ប្រភព ៖ Eye Wintness News

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង