ល្អមែន Han So Hee លើកទឹកចិត្តហ្វេនត្រង់ៗថា ភាពស្អាតគឺនៅខាងក្នុង មិនមែនខាងក្រៅ

News-&-Entertainment-

ថ្មីៗនេះ តារាសម្តែង Han So Hee បានធ្វើការផ្សាយផ្ទាល់ដើម្បីជជែកជាមួយអ្នកគាំទ្ររបស់នាង ក្នុង​ពេល​ផ្សាយ​ផ្ទាល់ មានអ្នក​គាំទ្រ​ម្នាក់​ទៀត​បាន​បញ្ចេញ​មតិ​ថា ពួកគេ​ចង់​ស្គម​ដូច​នាង ហើយពេលដែល Han So Hee ឃើញ​ដូច្នេះ នាង​បាន​ព្រមាន​អ្នក​គាំទ្រ​ភ្លាម​ៗ ​ឲ្យ​ការពារ​សុខភាព​ជំនួស​វិញ។

ក្នុងនោះ តារាស្រីរូបនេះ បាននិយាយទៅអ្នកគាំទ្ររបស់ខ្លួនថា “អ្នកមិនអាចស្គមដូចខ្ញុំទេ។ សូមការពារសុខភាពរបស់អ្នក សម្រស់ខាងក្នុងគឺសំខាន់ ប៉ុន្តែអាជីពរបស់ខ្ញុំពាក់ព័ន្ធនឹងការបង្ហាញពីរូបរាងរបស់ខ្ញុំខាងក្រៅ ដូច្នេះហើយបានជាខ្ញុំស្រកទម្ងន់ បើមិនដូច្នេះទេ ខ្ញុំក៏នឹងរក្សាទម្ងន់របស់ខ្ញុំធម្មតាដែរ។ ខ្ញុំ​គិត​ថា​ស្តង់ដារ​នៃ​សម្រស់​មិន​គួរ​បែងចែកស្គម ឬ​ធាត់​នោះ​ទេ វាល្អប្រសិនបើសម្លៀកបំពាក់ដែលអ្នកចង់ពាក់ សមនឹងរាងកាយរបស់អ្នកយ៉ាងល្អឥតខ្ចោះ ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកមិនស្រកទម្ងន់ខណៈពេលដែលធ្វើឱ្យខូចសុខភាពរបស់អ្នក អ្នកមិនស្អាតដោយសារស្គមនោះទេ អ្នក​ត្រូវ​តែ​មាន​សុខភាព​ល្អ​ដើម្បី​ទទួលបានភាពស្អាត”។

ដូចដែលមនុស្សជាច្រើន បានដឹងរួចមកហើយថា Han So Hee ជាតារាសម្ដែងមួយរូបដែលចូលចិត្តនិយាយត្រង់ៗ ហើយរួសរាយជាមួយ fans ណាស់ ហេតុដូច្នេះហើយទើបមនុស្សគ្រប់គ្នាស្រឡាញ់ និងចូលចិត្តតារាស្រីរូបនេះខ្លាំង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង