កាលពីថ្ងៃទី 27 និង 28 ខែកក្កដា សមាជិកក្រុម Twice បានបញ្ចប់ world tour លើកទី៥ របស់ពួកគេ “TWICE 5TH WORLD Tour ‘READY TO BE’ នៅកីឡដ្ឋាន Nissan ក្នុងទីក្រុង Kanagawa ប្រទេសជប៉ុន។
គួរបញ្ជាក់ដែរថា នៅខែមេសា ឆ្នាំ 2023 នៅ KSPO Dome (Olympic Gymnastics Arena) ក្នុងទីក្រុងសេអ៊ូល Twice បានធ្វើការប្រគុំតន្ត្រីលើកដំបូងដែលមិនធ្លាប់មាននៅក្នុងទីក្រុងស៊ីដនី និងមែលប៊ន ប្រទេសអូស្ត្រាលី ក្នុងខែឧសភា ដោយលក់អស់ចំនួនសំបុត្រយ៉ាងច្រើនលើសលប់។
ចំណែក នៅខែមិថុនា និងកក្កដា នៅឆ្នាំដដែល Twice បានក្លាយជាក្រុមនារីដំបូងគេដែលសម្តែងនៅកីឡដ្ឋានធំជាងគេក្នុងសហរដ្ឋអាមេរិក រួមទាំងកីឡដ្ឋាន SoFi ក្នុងទីក្រុង Los Angeles និងកីឡដ្ឋាន MetLife ក្នុងទីក្រុងញូវយ៉ក។
បន្ថែមពីនេះទៀត សន្ទុះរបស់ក្រុម Twice បានចាប់ផ្តើម Tour នៅអឺរ៉ុបលើកដំបូងរបស់ពួកគេក្នុងខែកញ្ញា ឆ្នាំ 2023 ដោយសម្តែងនៅទីក្រុងឡុងដ៍ ប៉ារីស និងប៊ែរឡាំង។ អ្វីដែលសំខាន់ ពួកគេបានពង្រីកឥទ្ធិពលទៅកាន់ពិភពលោកជាមួយនឹងការប្រគុំតន្ត្រីទោលនៅសិង្ហបុរី បាងកក ថៃ និង Bulacan ប្រទេសហ្វីលីពីនជាដើម។
នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 ពួកគេបានក្លាយជាក្រុម K-pop ដំបូងគេដែលរៀបចំការប្រគុំតន្ត្រីទោលនៅឯកីឡដ្ឋាន Marvel របស់ទីក្រុង Melbourne ហើយនៅក្នុងខែកុម្ភៈឆ្នាំនេះ ពួកគេបានលក់ដាច់ Allianz Parque ក្នុងទីក្រុង São Paulo ប្រទេសប្រេស៊ីល ដែលនេះជាលើកទីមួយដែលក្រុមចម្រៀងនារី K-pop សម្រេចបាន ស្នាដៃនេះ។
ទន្ទឹមនឹងនេះ world tour ទាំង ៥ លើក របស់ក្រុម Twice ទទួលបានអ្នកទស្សនាសរុបប្រមាណ 1.5 លាននាក់ ដែលបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយសម្រាប់ក្រុម Kpop និង ជាចុងក្រោយ ក្នុងរយៈពេល 15 ខែនេះ tour របស់ក្រុម Twice ទទួលជោគជ័យយ៉ាងត្រចះត្រចង់។
ប្រភព៖ AllKpop