សួរត្រូវមនុស្ស Tao ឆ្លើយផាំងៗទៅហ្វេនដែលសួរថា គួរធ្វើបែបណាបើប្រុសបោក

News-&-Entertainment-

កាលពី​ថ្ងៃ​ចន្ទ ទី 30 ខែ​វិច្ឆិកា កន្លងទៅ Tao បាន​ធ្វើ​ការ​ផ្សាយ​បន្ត​ផ្ទាល់ ​តាម​រយៈ​វេទិកា​ផ្សាយ​របស់​ចិន Kwaiដែលក្នុងអំឡុងពេលផ្សាយ លោកបានអានសំណួរមួយពីអ្នកគាំទ្រដែលសួរថា តើនាងគួរធ្វើដូចម្តេច ប្រសិនបើមិត្តប្រុសរបស់នាងបោកប្រាស់នាង។

ហើយភ្លាមៗបន្ទាប់ពីអានសំណួរហើយ Tao ​មិន​ខ្លាច​ញញើត​នឹងនិយាយការ​ពិតចេញទៅ​នោះ​ទេ ដោយតារាប្រុសរូបនេះបានប្រាប់អ្នកគាំទ្រថា “បែកគ្នាភ្លាម! មិនក៏អ្នកត្រូវសួរសំនួរបែបនេះមកខ្ញុំទេ? ច្បាស់ណាស់ អ្នកត្រូវបោះបង់ចោលគាត់! គ្រាន់តែប្រាប់គាត់ថា លោកបោកខ្ញុំ បែកគ្នាទៅ បាយ!”។

នៅមិនទាន់អស់ Tao ក៏បានស្នើឲ្យអ្នកគាំទ្រ ជឿជាក់លើខ្លួនឯងបន្ថែមទៀត និងបានសួរអ្នកគាំទ្រថា ហេតុអ្វីបានជានៅតែទ្រាំនៅជាមួយនរណាម្នាក់ ដែលបោកប្រាស់ពួកគេ ព្រមទាំងបាន​ក្រើន​រំលឹក​អ្នក​គាំទ្រ ​កុំ​យក​របស់​ដែល​គេ​បោះ​ចោល ឬត្រឡប់ទៅរកអ្នកដែលធ្លាប់បោកប្រាស់ពួកគេថែមទៀត។

ប្រភព៖ kpopstarz

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង