សម្រាប់ហ្វេនTVB ប្រាកដជាស្គាល់តារាសម្តែង Moon Lau រួចមកហើយ ព្រោះនាងបានសម្តែងជាតួរអង្គ ដែលអាចនិយាយបានថា គឺលេចធ្លោតែម្តង ក្នុង រឿងភ្នាក់ងារ POTT បង្ក្រាបបទល្មើស។ លើសពីនេះ Moon Lau ពីមុនភាគច្រើនមិនសូវសម្តែងជាតួអង្គឯកនោះទេ រហូតមកដល់ឥឡូវនេះ នាងបានវិវត្តន៍ខ្លួនក្លាយជាតួអង្គម្នាក់ដែលត្រូវបានអ្នកគាំទ្រស្គាល់ច្រើន និង ទាក់ទាញ់យ៉ាងខ្លាំង។ ខាងក្រោមនេះជា ជីវប្រវត្តិសង្ខបខ្លះៗពីតារាស្រីរូបនេះ។

Moon Lau ថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 1989 គឺជាតារាសម្តែង និងជាពិធីករទូរទស្សន៍ហុងកុង ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ TVB។ បន្ថែមពីនេះ នាងក៏ជាអតីតបវរកញ្ញាបវរកញ្ញាដែលបានឈ្នះជើងឯករងទីពីរក្នុងកម្មវិធី Miss Hong Kong Pageant ឆ្នាំ 2013ផងដែរ។

ម្យ៉ាងទៀត ក្នុងឆ្នាំ 2011 បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Hong Kong Baptist ជំនាញផ្នែកភាពយន្ត និងទូរទស្សន៍។ លើសពីនេះ ក្នុងអំឡុងពេលនៅមហាវិទ្យាល័យ Moon Lau ធ្វើការជាគំរូ ចុះហត្ថលេខាក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារ Jasco ហើយបន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ នាងបានធ្វើការជាអ្នកបម្រើលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មួយអស់រយៈពេលពីរឆ្នាំ និង ក្រោយមកធ្វើជាមន្ត្រីគម្រោងការិយាល័យ មុនពេលចុះហត្ថលេខាក្នុងកម្មវិធី Miss Hong Kong Pageant ឆ្នាំ 2013។

អាជីពសម្តែងក្នុឆ្នាំ 2015 រហូតដល់បច្ចុប្បន្ន បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី Miss Hong Kong Pageant ឆ្នាំ 2013 ហើយនៅក្នុងឆ្នាំ 2014 នាងបានថតរឿងភាគទូរទស្សន៍ដំបូងរបស់នាងគឺ Raising The Bar ដែលចាក់ផ្សាយនៅដើមឆ្នាំ 2015។
លើសពីនេះ នាងបានឈ្នះពានរង្វាន់ Best New TVB Artiste Awards នៅកម្មវិធី Star Hub TVB Awards 2016 និងពានរង្វាន់ Favorite TVB Most Improved Female Artiste Awards នៅកម្មវិធី TVB Star Awards Malaysia ក្នុងឆ្នាំ2016។ នៅឯកម្មវិធី TVB Anniversary Awards ឆ្នាំ 2022 នាង Lau បានឈ្នះពានរង្វាន់តារាស្រីTVB ដែលត្រូវបានគាំទ្រក្នុងរឿង The War of Beautiesថែមទៀតផង។

ជាចុងក្រោយ Moon Lau ក៏មានក្តីស្រមៃចង់ធ្វើជាអ្នកនិពន្ធ និង ចង់បោះពុម្ពសៀវភៅផ្ទាល់ខ្លួនរបស់នាង ទោះបីជារវល់នឹងការម្តែងរបស់នាងបែបណាក៏ដោយ ប៉ុន្តែ Moon Lau មិនដែលភ្លេចពីក្តីស្រមៃកាលពីកុមារភាពរបស់នាងក្នុងការក្លាយជាអ្នកនិពន្ធឡើយ។
កែសម្រួលដោយ Sovannphalika.វចនា
ប្រភព ៖ Fandom || Wikipedia