ស្ងាត់ៗ Jennie ក្លាយ​ជា​ម្ចាស់អាផាតមិន​ប្រណិត ​ក្នុងតំបន់លំដាប់​ខ្ពស់​!

News-&-Entertainment-

នៅថ្ងៃទី 14 ខែវិច្ឆិកា Biz Korea បានរាយការណ៍ថាតារាចម្រៀង “SOLO” បានទិញផ្ទះខ្ពស់ថ្មីរបស់នាង នៅ Hannam-dong, Yongsan-gu, Seoul ដែលជាសង្កាត់ថ្លៃបំផុតមួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍ Jennie បានទិញផ្ទះជាន់ទីពីរនៅ Villa La Terrace Hannam ដែលមានទីតាំងនៅភូមិ UN ដ៏ល្បីល្បាញ។ តារាស្រីរូបនេះបានបញ្ចប់ការបង់ប្រាក់ នៅចុងខែកក្កដា ក្នុងតម្លៃ 5 ពាន់លានវ៉ុន ឬ 3.8 លានដុល្លារ ដែលជាសាច់ប្រាក់ពេញ គ្មានប្រាក់កម្ចី។

អ្វីដែលកាន់តែពិសេសនោះគឺ ទីតាំងវីឡាអាផាតមិនត្រូវបានគេស្គាល់ថា ល្អបំផុតសម្រាប់កន្លែងទេសភាពភូមិសាស្រ្ត នៅ Baesan Imsu ដែលមានភ្នំទៅខាងក្រោយ និងទឹកទៅខាងមុខ ជាកន្លែងសំណាងដ៏សំខាន់មួយ យោងទៅតាមភូមិសាស្ត្រហុងស៊ុយ មិនតែប៉ុណ្ណោះ អាផាតមិននេះក៏មានសន្តិសុខ និងការការពារឯកជនភាព ដ៏ល្អឥតខ្ចោះនៅ Hannam-dong ផងដែរ។

ប្រភព៖ kpopstarz

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង