ស្ងាត់ៗ ប្រទះឃើញ Lisa ណាត់ជួប CEO ជនជាតិបារាំង សើចកក្អឹក

Vachana-Website-News-&-Entertainment-Ad

សមាជិកវ័យក្មេងបំផុតរបស់ BLACKPINK គឺ Lisa បាននឹងកំពុងមានពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងជាមួយ CEO ជនជាតិបារាំង លោក Frederic Arnault។

យោងតាមការបង្ហោះរបស់អ្នកគាំទ្រតាមអនឡាញ​ Lisa ត្រូវបានគេឃើញថា កំពុងរីករាយនឹងអាហារថ្ងៃត្រង់របស់នាង ជាមួយមិត្តភក្តិនៅភោជនីយដ្ឋានមួយ ក្នុងទីក្រុងប៉ារីស យ៉ាងណាមិញ ម្នាក់ក្នុងចំណោមមិត្តរបស់ Lisa ត្រូវបានគេមើលឃើញថាជា នាយកប្រតិបត្តិ TAG Heuer លោក Frederic Arnault។

ហើយបើទោះបីជាទីតាំង មិនត្រូវបានបង្ហាញជាសាធារណៈក៏ដោយ ក៏អ្នកមើលបានជឿថា Lisa និង Frederic Arnault កំពុងណាត់ជួបគ្នា ទន្ទឹមនឹងនោះ YG Entertainment មិន​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ចចាម​អារ៉ាម​ណា​មួយ​នោះ​ទេ ដូច្នេះ​វា​មិន​ត្រូវ​បាន​បញ្ជាក់​ថា Lisa កំពុង​មានទំនាក់ទំនងជាមួយ Frederic Arnault រឺ​យ៉ាង​ណានោះដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង