ស្នាដៃដំបូងរបស់ Mozart ត្រូវបានរកឃើញរយៈពេល 200 ឆ្នាំក្រោយមក

Entertainments-LUMEN

កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវជនជាតិអាឡឺម៉ង់បានរកឃើញបំណែកបទភ្លេងរបស់លោក Mozart ដែលមិនទាន់បានចេញផ្សាយ ហើយសរសេរឡើងនៅក្នុងកំឡុងពេលគាត់មានវ័យជំទង់។

យ៉ាងណាមិញ Wolfgang Amadeus Mozart ត្រូវបានចាត់ទុកថា ជាអ្នកនិពន្ធតន្ត្រីបុរាណដ៏អស្ចារ្យបំផុត ប៉ុន្តែ អាជីពតន្ត្រីរបស់ Mozart ត្រូវបានបញ្ចប់នៅពេលគាត់ស្លា.ប់នៅឆ្នាំ 1791។

បើយោងតាមសេចក្តីថ្លែងការណ៍មួយពីបណ្ណាល័យក្រុង Leipzig បានឱ្យដឹងថា សាត្រាស្លឹករឹតដែលគេបានរកឃើញនោះ ចំណងជើងដើមមានឈ្មោះថា “Serenate ex C” ប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្ដូរទៅជា “Ganz kleine Nachtmusik” ដែលបកប្រែទៅជាភាសាអង់គ្លេស “quite or very little night music” ដោយយោងទៅលើការតែងនិពន្ធដ៏ល្បីល្បាញរបស់លោក Mozart “Eine kleine Nachtmusik” ឬ “a little night music”។ 

ដូច្នេះហើយ បំណែកដែលទើបនឹងរកឃើញ នឹងមានការចាក់បញ្ចាំងផ្ទាល់ជាលើកដំបូង ជាភាសាអាឡឺម៉ង់នៅក្នុងមហោស្រព Leipzig ភ្លាមៗ។

ជាចុងក្រោយ អ្នកគាំទ្រតាមអ៊ីនធើណែតបានស្តាប់ និងទស្សនាការផ្សាយបន្តផ្ទាល់នៃបទចម្រៀងថ្មីរបស់ Mozart ក៏បានសរសើរ និងសម្តែងការរំភើបចិត្តជាខ្លាំង នៅពេលបានស្តាប់ការតែងនិពន្ធ និង បទភ្លេង ដែលបានបាត់បង់ជាយូរមកហើយ។

ប្រភព​ ៖ Womansworld.com





បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង