កាលពីថ្ងៃទី ១៥ ខែតុលា កន្លងទៅ Lusi Zhao បានទាក់ទាញការចាប់អារម្មណ៍ ពីសាធារណជនខ្លាំង នៅពេលដែលនាងបានចូលរួម ក្នុងពិធី Douyin Wonderful Night ដែលធ្វើឡើងនៅទីក្រុងប៉េកាំង។

ក្នុងនោះ នៅពេលដែលនាងលេចមុខភ្លាម សម្រស់ដូចតុក្កតារបស់តារាស្រីរូបនេះ ទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីអ្នកគាំទ្រជាច្រើន ជាពិសេស ក្នុងព្រឹត្តិការណ៍នេះ Lusi Zhao ក៏បានបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គមជុំវិញពិភពលោក ជាមួយនឹងរូបថតស្អាតៗ និងបញ្ចេញពន្លឺជាច្រើនសន្លឹក អមជាមួយនឹងការថតរូបដ៏គួរឲ្យចាប់អារម្មណ៍ នៅពីក្រោយឆាកផងដែរ។





បញ្ចេញមតិយោបល់