ស្អាតហើយចិត្តល្អទៀត Lee Young Ae បរិច្ចាគប្រាក់ខ្ទង់ម៉ឺនដុល្លា ជួយកុមារនៅ Gaza

News-&-Entertainment--Recovered

នៅថ្ងៃទី 21 កាកបាទក្រហមកូរ៉េ បានប្រកាសពីការចូលរួមចំណែករបស់ Lee Young-ae ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់ សម្រាប់កុមារដែលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយជម្លោះប្រដាប់អាវុធ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។

ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​នាង Lee Young-ae បាន​ថ្លែង​ថា “ការ​បន្ត​ហូរ​ចូល​នៃ​ដំណឹង​ដ៏​សោកសៅ​ ធ្វើ​ឲ្យ​ខ្ញុំ​សោកស្ដាយ​យ៉ាង​ខ្លាំង ខ្ញុំ​សង្ឃឹម​ថា ការ​បរិច្ចាគ​នេះ​ផ្តល់​ការ​សង្គ្រោះ​ខ្លះ ​ដល់​កុមារ​ដែល​បាន​បាត់​បង់​សមាជិក​គ្រួសារ និង​កំពុង​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​នៃ​សង្គ្រាម»។ មូលនិធិពី Lee Young-ae នឹងគាំទ្រការថែទាំវេជ្ជសាស្រ្ត សម្រាប់កុមារនៅក្នុងតំបន់ជម្លោះ និងជំនួយក្នុងការចែកចាយការផ្គត់ផ្គង់សំខាន់ៗ ដោយសហការជាមួយចលនាកាកបាទក្រហមអន្តរជាតិ។

គួររំលឹកផងដែរថា ពីមុន Lee Young-ae បានបរិច្ចាគ ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ នៅកោះ Maui ក្នុងរដ្ឋ Hawaii ក្នុងខែសីហា។ ហើយកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌របស់នាង មានបុព្វហេតុផ្សេងៗ រួមទាំងការគាំទ្រដល់ជនរងគ្រោះ ដោយភ្លើងឆេះភូមិ Guryong ជំនួយសង្គ្រោះទឹកជំនន់នៅ Chungcheong ជំនួយ COVID-19 ជំនួយសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន និងការគាំទ្រជាបន្តបន្ទាប់សម្រាប់អ្នកជំងឺមហារីកកុមារ។ ជារៀងរាល់ឆ្នាំ នាងក៏បានរួមចំណែកដល់មូលនិធិអប់រំ ដល់កុមារនៃទាហានដែលបានស្លាប់ និងអតីតយុទ្ធជនសង្គ្រាមកូរ៉េផងដែរ។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង