ថ្មីៗនេះ ក្រុម BLACKPINK បានសម្តែងនៅទីក្រុង LA សម្រាប់ការប្រគុំតន្ត្រី Born Pink ដែលក្រុមទាំងមូលបង្ហាញភាពស្រស់ស្អាតទាក់ទាញរបស់ខ្លួន ជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះ និងការសម្តែងយ៉ាងមិនគួរឲ្យជឿនៅលើឆាក។

ក្នុងនោះ Jennie ក៏បានទាក់ទាញអ្នកគ្រប់គ្នាម្តងទៀត ជាមួយនឹងសមត្ថភាពសម្តែងដ៏គួរឲ្យចាប់អារម្មណ៍របស់នាង មិនតែប៉ុណ្ណោះ រូបរាងដ៏ល្អឥតខ្ចោះរបស់តារាស្រីរូបនេះ ក៏គួរឲ្យភ្ញាក់ផ្អើលផងដែរ។

យ៉ាងណាមិញ នាងពិតជាបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ពេល Jennie បញ្ចេញពោះដ៏តូច និងរាបស្មើរបស់នាង ក្នុងឈុតអាវខើច និងសំពត់ខ្លី បន្ថែមពីនេះ នាងក៏បានបង្ហាញក្បាលពោះរាបស្មើក្នុងរូបថត Instagram ថ្មីៗរបស់នាងផងដែរ។


បញ្ចេញមតិយោបល់