ថ្មីៗនេះ Ahn Sohee អតីតសមាជិកក្រុម Wonder Girls បានធ្វើជាគំរូក្នុងរូបភាពសម្រាប់ Arena Homme+ ដែលក្នុងនោះ នាងបានបង្ហាញពីការកាត់សក់ដ៏ក្លាហាន ដែលបង្កើនរូបរាងថ្មីដ៏ក្លាហានរបស់នាង។
ការកាត់សក់ខ្លីទាន់សម័យនេះ បានធ្វើឱ្យអ្នកគាំទ្រជជែកគ្នាថាតើ Sohee ពាក់សក់សម្រាប់រូបភាព ឬថាតើនាងពិតជាក្លាហាន ក្នុងការកាត់សក់របស់នាងឱ្យខ្លី បែបនេះ។
បន្ថែមពីនេះ ការបង្ហាញស្ទីលថ្មីប្លែករបស់ Sohee បានបង្កឱ្យមានការពិភាក្សាគ្នា ក្នុងចំណោមអ្នកលេងអ៊ីនធើណែត៖
“ហេតុអីក៏នាងមើលទៅស្អាតម្ល៉េះ?”
“វាជាម៉ូតសក់ដែលអាចឱ្យនាងកាន់តែស្រស់ស្អាតបាន”
“Sohee មើលទៅដូចតារាម៉ូដែលសព្វថ្ងៃ” “នាងមើលទៅក្មេងជាងមុនទៅទៀត គួរឲ្យស្រលាញ់ណាស់”។
ប្រភព៖ Allkpop
បញ្ចេញមតិយោបល់