គូស្នេហ៍ជនជាតិកូរ៉េមួយគូ កំពុងទទួលបានការចាប់អារម្មណ៍ សម្រាប់អាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតរបស់ពួកគេ ដែលត្រូវបានបំផុសគំនិតដោយ K-Drama Lovely Runner របស់ទូរទស្សន៍ tvN (ត្រូវបានគេស្គាល់ផងដែរថាជា Runaway with Sun-jae on Piggyback) ។
ខណៈពេលដែល Lovely Runner បានបញ្ចប់ជាមួយនឹងពិធីមង្គលការ ដ៏គួរឱ្យស្រឡាញ់សម្រាប់ Im Sol និង Ryu Sun Jae នៅក្នុងវគ្គផ្តាច់ព្រ័ត្រ អ្នកបង្កើតមាតិកា hyemi나는혜미다 និងស្វាមីរបស់នាង ក៏មានពិធីមង្គលការតែមួយគត់របស់ពួកគេ ដែលត្រូវបានបំផុសគំនិតដោយ K-Drama នេះ។
ផ្តើមមក កូនកំលោះបានច្រៀងបទ OST “Sudden Shower” ធ្វើឱ្យកូនក្រមុំរបស់គាត់មានភាពសប្បាយរីករាយ។ ការសម្តែងបានបញ្ចប់ដោយគាត់ទាញឆ័ត្រពណ៌លឿងចេញមកដាក់ពីលើនាង ខណៈដែលនាងកាន់ LighStick ហើយភ្លាមៗវីដេអូនេះទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានការមើលជាង 1 លានដង នៅលើ Instagram ដែលវាត្រូវបានផ្សព្វផ្សាយនៅលើ YouTube, X ជាដើម។
ប្រភព៖ Koreaboo