ថ្មីៗនេះ យោងតាមប្រភពព័ត៌មានរបស់ហុងកុង Hk01 បានឲ្យដឹងថា តារាស្រី Roxanne Tong បាននឹងកំពុងតែខិតខំប្រឹងប្រែង ថែទាំខ្លួនឯងយ៉ាងខ្លាំងព្រោះថ្ងៃមង្គលការរបស់នាង គឺជិតបានមកដល់ហើយ។

ក្នុងនោះតារាស្រីរូបនេះ បានលើកឡើងថា នាងបានសម្រកអស់ជិត ១០គីឡូ ដើម្បីតែកម្មវិធីមង្គលការ មិនតែប៉ុណ្ណោះនាងក៏មានគម្រោងចង់ស្រកថែម ៥គីឡូទៀត ប្រសិនបើអាច។

គួររំលឹកផងដែរថា តារាសម្តែង Roxanne Tong និងតារាសម្ដែងប្រុសហុងកុងល្បី Kenneth Ma បានបង្ហើបថា នឹងត្រៀមដឹកដៃគ្នាចូលរោងមង្គល ដែលធ្វើឡើងនៅចុងឆ្នាំ ២០២៣ នេះ ហើយអ្នកទាំងពីរក៏មានគម្រោង ទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសផងដែរ។



ប្រភព៖ infotainment
បញ្ចេញមតិយោបល់