កាលពីពេលថ្មីៗនេះ Grace Chan និង Kevin Cheng បានសម្រាក បុណ្យចូលឆ្នាំថ្មីទៅវិស្សមកាលនៅ Gold Coast ប្រទេសអូស្ត្រាលីជាមួយនឹងកូនប្រុសរបស់ខ្លួនយ៉ាងមានក្តីសុខ។
លើសពីនេះ Kevin Cheng បានអវត្តមានពីការជួបជុំដ៏សប្បាយរីករាយរបស់សមាជិក ‘A Fistful of Stances’ ក្នុងពេលនោះដែរ Grace បានបញ្ជាក់ពីហេតុផលរបស់ Kevin ចំពោះការអវត្តមាននេះ ដោយសន្យា ថាពួកគេនឹងមានការជួបគ្នាដាច់ដោយឡែកនៅពេលក្រោយទៀត។
បន្ថែមពីនេះ ណាមួយវាជាលើកទីមួយដែលពួកគេបានវិស្សមកាលជាមួយគ្នា ជាលក្ខណៈក្រុមគ្រួសារ Grace បានសរសេរនៅលើប្រពន្ធសង្គមរបស់នាងថា “ វាពិតជាបទពិសោធន៍ដ៏អស្ចារ្យទាំងផ្លូវចិត្ត អារម្មណ៍ ក៏ដូចជាផ្លូវកាយរបស់ខ្ញុំ! ព្រោះវាមិនងាយស្រួលទេ តាំងពីដំបូងមក ព្រោះ “ស្វា របស់ខ្ញុំទាំងពីរនេះរប៉ិចរប៉ូចពេក
ប៉ុន្តែសំណាងណាស់ ការធ្វើដំណើរនេះបានរៀបចំផែនការល្អ និងល្អិតល្អន់ណាស់ មិនថាអាហារ កន្លែងស្នាក់នៅ ឬឈុតឆាកនៃសកម្មភាពអ្វីទាំងអស់គឺល្អឥតខ្ចោះ!
រៀងរាល់យប់ កូនទាំងពីរប្រាប់ខ្ញុំថា ពួកគេតែងតែមានថ្ងៃដ៏អស្ចារ្យជាមួយប៉ាម៉ាក់! ដូច្នេះហើយ ខ្ញុំគិតថាឪពុកម្តាយទាំងអស់នឹងដឹងថា តាមពិតទៅ យើងគ្រាន់តែចង់ឱ្យក្មេងៗទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដូចនេះហើយ គួរតែចំណាយពេលជាមួយគ្រួសាររបស់អ្នកបន្តិច កុំឲ្យពិបាកចិត្តរាល់ថ្ងៃជាមួយការងារពេក។
តាមវីដេអូដែលថតបាន Grace និង Kevin បានទៅលេងតំបន់ទេសចរណ៍ល្បីៗ គឺសប្បាយរីករាយជាខ្លាំង ហាក់ដូចជាមិនខ្វល់ពីអ្វីឡើយ គ្រាន់តែចង់សោយសុខនូវអារម្មណ៍មួយដែលស្រស់ស្រាយ ជាមួយនឹងក្រុមគ្រួសារ ទើប Kevin Cheng និង Grace Chan សម្រេចចិត្តមកវិសម្សកាល មិនចូលរួមក្នុងកម្មវិធីជួបជុំ Fistful of Stances’។
ប្រភព ៖ Jaynestar