អីយ៉ា! Jinyoung សមាជិក GOT7 និង Roh Jeong Eui នឹងរួមគ្នាសម្តែងរឿងថ្មី បែបមនោសញ្ចេតនាអាថ៌កំបាំង

Entertainments-LUMEN

កាលពីថ្ងៃទី 27 ខែសីហា រឿង “The Witch” របស់ Jinyoung និង Roh Jeong Eui បានប្រកាសថា រឿងនេះនឹងចាក់បញ្ចាំងជារឿងភាគថ្ងៃសៅរ៍-អាទិត្យ ក្នុងឆមាសទីមួយនៃឆ្នាំ 2025 តាមរយៈ Channel A។

ដោយផ្អែកលើគេហទំព័រ រឿង “The Witch” គឺជារឿងស្នេហាអាថ៍កំបាំង ដែលបន្តពីរឿងរបស់ស្ត្រីដែលគេស្គាល់ថាជា “មេធ្មប់” ដែលត្រូវបានដេញចេញពីភូមិមួយ បន្ទាប់ពីបុរសទាំងអស់ដែលលង់ស្នេហ៍នាងបានស្លា.ប់។ និងបុរសម្នាក់ដែលព្យាយាមជួយសង្គ្រោះនាងពីគំរូនៃការស្លា.ប់ដ៏អាថ៌កំបាំង។

“The Witch” របស់ Channel A នឹងចាក់បញ្ចាំងក្នុងឆ្នាំ 2025 ខាងមុខ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង