វិធី ៤ យ៉ាង ដែលជួយឲ្យជនជាតិជប៉ុនមានរាងស្អាត មិនងាយធាត់ និង មានសុខភាពល្អ

Vachana-Website-News-Entertainment-3
ដឹងទេថា ជនជាតិជប៉ុន គឺមានអាយុវែងជាងគេលើពិភពលោក នេះមិនមែនជារឿងចៃដន្យទេដែលជនជាតិមានទាំងសុខភាពល្អ និង ទម្ងន់ស្តង់ដា ដែល ជនជាតិជប៉ុនមានអត្រាធាត់ 3% ធៀបនឹង 35% នៅសហរដ្ឋអាមេរិក។ ខាងក្រោមនេះ ជារបៀបថែរក្សារាងរបស់ជនជាតិជប៉ុនដែលមិនងាយធ្វើឲ្យពួកគេធាត់ ៖
១. របបអាហារសម្រាប់ការរក្សារាងស្លីម
របបអាហារប្រចាំថ្ងៃ ជនជាតិប៉ុនភាគច្រើនធ្វើម្ហូបដោយខ្លួនឯងជា និង ទម្លាប់មួយទៀត ពួកគេមិនបរិភោគអាហារលឿនពេកនោះទេ។ ម្យ៉ាងទៀត ភាគច្រើនពួកគេបរិភោគអាហារសាមញ្ញៗ ដូចជាត្រី អង្ករ និងបន្លែ ស៊ុប និងផ្លែឈើ ដែលជាហេតុនាំឲ្យជនជាតិជប៉ុនទាំងអស់មានសុខភាពល្អនិងមិនងាយធាត់។
២. ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ទោះ​បី​ជា​រវល់​យ៉ាង​ណា
ជនជាតិ​ជប៉ុន​តែងតែ​ធ្វើ​លំ​ហាត់ប្រាណ​ជាទៀងទាត់ដើម្បីទទួលបានសុខភាពល្អ និង រាងកាយមាំមួន។ លើសពីនេះ ដោយសារ​តែ ជនជាតិ​ជប៉ុន ​ឈរ និង​ដើរ​ច្រើន ក្នុងការរស់នៅ ទើបធ្វើឲ្យ​ពួកគេ​មិនសូវឡើងទម្ងន់នឹង មិនសូវឆាប់ហត់នឿយ។
៣. កំណត់ការញ៉ាំអាហារ
ជនជាតិ​ជប៉ុន​បរិភោគ​អាហារ​ដែល​ងាយ​រំលាយ ហើយ​មិន​បង្ក​ឱ្យ​ខូច​ពោះវៀន ដូច្នេះ​រាង​កាយ​របស់​ពួក​គេ​មាន​សុខភាព​ល្អ​ជា​ទូទៅ ។ បន្ថែមពីនេះ ពួកគេក៏ញ៉ាំអាហារដែលមានជាតិ fermented ជាច្រើនដូចជា miso និង Kimchi ដែលល្អសម្រាប់ការរំលាយអាហារ និង មិនងាយទទួលទានអាហារច្រើនពេកនោះទេ។
៤. រូបមន្តជំនាន់ក្រោយនៅតែមានសុខភាពល្អនិងរាងស្លីម

ជនជាតិជប៉ុនបានបន្សល់ទុកនូវចំណេះដឹងរបស់ពួកគេពីមួយជំនាន់ទៅមួយជំនាន់ដើម្បីថែរក្សាសុខភាពនិង រាងរបស់ពួកគេផងដែរ។ លើសពីនេះ ពួកគេបានដឹងពីរូបមន្តដែលជាការអនុវត្តល្អបំផុតសម្រាប់ការរក្សាសុខភាព រាងស្លីម និង ការពារខ្លួនពីជម្ងឺនៅក្នុងជីវិតភាពប្រចាំថ្ងៃ។

ទាំងនេះគឺជា វិធីដែលជនជាតិជប៉ុន អនុវត្តសម្រាប់ការថែរក្សាសុខភាព និង រាងកាយរបស់ពួកគេដើម្បីទទួលបានរូបរាងស្លីម។ លើសពីនេះ ជ្រើសរើសរបបអាហារដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណបានទៀងទាត់ គឺជារឿងសំខាន់ និងជា វិធីដែលជួយឲ្យជនជាតិជប៉ុនមានរាងកាយមាំមួន និង មិនងាយធាត់។

ប្រភព៖ greenthickies.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង