អាហារ​៣​ប្រភេទ​ដែល​មនុស្ស​អាយុ​វែង​ភាគច្រើន​ចូលចិត្ត​ទទួលទានក្នុងអាហារប្រចាំថ្ងៃ

Vachana-Website-Beauty-Health
ថ្វីត្បិតតែកើត ចាស់ ឈឺ ស្លាប់ គឺជាដំណើរការធម្មជាតិដែលមនុស្សគ្រប់រូបត្រូវឆ្លងកាត់ ប៉ុន្តែអាយុវែងក៏ជាការរំពឹងទុករបស់មនុស្សជាច្រើនដូចគ្នា។ លើសពីនេះមនុស្សភាគច្រើនយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការថែរក្សាសុខភាព ជាជាងអ្វីៗដែលនៅជុំវិញខ្លួន។ យោងតាមសារព័ត៌មានចិន Panda Medicine បានរកឃើញថា មនុស្សដែលមានអាយុ វែង ភាគច្រើនចូលចិត្តញ៉ាំអាហារទាំង ៣ ខាងក្រោមនេះ ៖
១. តៅហ៊ូ
តៅហ៊ូសម្បូរទៅដោយសារធាតុចិញ្ចឹម មានប្រសិទ្ធិភាពនៃឧស្ម័នប៉ូវកំលាំង ចិញ្ចឹមតម្រងនោម ការពារសុខភាពថ្លើម បង្កើនការរំលាយអាហាររបស់រាងកាយ។ លើសពីនេះ តៅហ៊ូមានផ្ទុកជាតិកាល់ស្យូមច្រើន ដូច្នេះវាជួយកាត់បន្ថយការបាត់បង់ជាតិកាល់ស្យូមក្នុងវ័យចំណាស់ ទន្ទឹមនឹងការបន្ថែមកាល់ស្យូមសម្រាប់រាងកាយ កាត់បន្ថយការកើតមានជំងឺពុកឆ្អឹង។ ម្យ៉ាងទៀត តៅហ៊ូគឺជាអាហារដ៏សាមញ្ញបំផុតនៅក្នុងជីវិតប្រចាំថ្ងៃ ដែល​ជា​មុខ​ម្ហូប​ពេញ​និយមសម្រាប់មនុស្សចាស់ដែលចូលចិត្តពិសា។
២. ខ្ទឹមស
ការទទួលទានខ្ទឹមសជាប្រចាំ អាចជួយឱ្យ កាត់បន្ថយកូឡេស្តេរ៉ុល និងមានប្រយោជន៍ច្រើនចំពោះសុខភាពរបស់មនុស្សជាច្រើន។ សំខាន់ជាងនេះខ្ទឹមសជា "អង់ទីប៊ីយ៉ូទិកធម្មជាតិ" ដ៏អស្ចារ្យមួយ ពីព្រោះសារធាតុ allicin នៅក្នុងខ្ទឹមសអាចជួយឱ្យរាងកាយមនុស្សពង្រឹងភាពស៊ាំ និងបំផ្លាញបាក់តេរី មេរោគ និងសារធាតុគ្រោះថ្នាក់ផ្សេងទៀត។ តាមពិតទៅមនុស្សភាកច្រើនមិនសូវញ៉ាំខ្ទឹមសប៉ុន្មានទេ ពីព្រោះវាគឺជាគ្រឿងផ្សំម្យ៉ាងដែលមាននៅក្នុងអាហារ ប៉ុន្តែបើអាចអ្នកគួរតែញ៉ាំខ្ទឹមសតិចៗដើម្បី​ជួយ​ឱ្យ​រាង​កាយ​អ្នក​មាន​សុខភាព​ល្អ​។
៣. សាច់ត្រី
សាច់ត្រីសម្បូរទៅដោយប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ងាយស្រូបយកដោយរាងកាយមនុស្ស និង មានអាស៊ីតអាមីណូសំខាន់ៗដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍនៃប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់សារពាង្គកាយមនុស្ស។
បន្ថែមពីនេះការទទួលទានត្រីជាទៀងទាត់ក៏អាចជួយពង្រឹងភាពស៊ាំរបស់រាងកាយ និងធ្វើឱ្យមនុស្សមិនសូវឈឺ មិនធ្វើឲ្យមនុស្សងាយឡើងទម្ងន់ដោយសាច់ត្រីឡើយ។ ដូច្នេះហើយ នេះជាជម្រើសដ៏ល្អសម្រាប់មនុស្សជាច្រើន ដែលមិនចង់ឲ្យខ្លួនឯងឡើងទម្ងន់ ជាពិសេស ​អ្នក​ដែល​ចង់​បានអាយុ​វែង ការញ៉ាំអាហារប្រភេទនេះ អាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះអ្នកផងដែរ ​។

អាហារខ្លះ គឺ ជាកត្តាចម្បងរបស់សុខភាពរបស់អ្នក ដូចនេះអាហារមួយចំនួន មិនគួររំលងចំពោះជីវិតប្រចាំថ្ងៃរបស់អ្នកនោះទេ ព្រោះអាចជួយសុខភាពរបស់អ្នកកាន់តែល្អនិង មានអាយុវែង។

កែសម្រួលពី website: GUU.vn.com

ប្រភព៖ Panda Medicine, QQ, WHO
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង