គន្លឹះ ៥ យ៉ាងដើម្បីញ៉ាំ hot pot ដោយមិនខ្លាចឡើងទម្ងន់

Vachana-Website-Beauty-Health-2
Hot pot មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដូច្នេះ សម្រាប់មនុស្សស្រី វាងាយស្រួលសម្រាប់ឲ្យអ្នកក្នុងការឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន ប្រសិនបើអ្នកញ៉ាំវាញឹកញាប់។ យ៉ាងណាមិញ ឲ្យតែអ្នកដឹងពីវិធីមួយចំនួន ពេលញ៉ាំ hot pot អ្នកអាចញ៉ាំបានយ៉ាងឆ្ងាញ់ដោយមិនបាច់បារម្ភរឿងធាត់ ឬ ឡើងគីឡូទេ ដូចនេះ តោះមកសាកល្បងវិធីទាំង ៥ ខាងក្រោមនេះដើម្បីរក្សាទម្ងន់របស់អ្នកនៅពេលញ៉ាំអាហារប្រភេទនេះ។
១. កុំព្យាយាមហុតទឹកស៊ុបច្រើន
ជាធម្មតានៅក្នុងទឹកស៊ុប hot pot គឺមាន អំបិល កាឡូរី និងកូលេស្តេរ៉ុលច្រើន ដូច្នេះវាអាចមានឥទ្ធិពលខ្លាំងចំពោះឡើងទម្ងន់របស់អ្នក។ លើសពីនេះ អ្នកអាចញ៉ាំសាច់ បន្លែ  ប៉ុន្តែកុំព្យាយាមហុតទឹកស៊ុបច្រើនអី ព្រោះទឹកស៊ុបអាចឲ្យអ្នកឡើងទម្ងន់បានយ៉ាងឆាប់រហ័ស  ដូចនេះគួរតែរំលង ឬ ញ៉ាំតិចជាងទូទៅ ដើម្បីកាត់បន្ថយហានិភ័យនៃការឡើងទម្ងន់។
២. ជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់

ចំណុចនេះ មិនថាជាត្រី សាច់ជ្រូក សាច់គោ ឬសាច់មាន់សម្រាប់ទទួលទាន និង យកទៅជ្រលក់ញ៉ាំទេ អ្នកគួរតែព្យាយាមជ្រើសរើសសាច់ដែលគ្មានខ្លាញ់ជាពិសេស។ ម្យ៉ាងទៀតដោយសារតែសាច់ប្រភេទនេះមានជាតិខ្លាញ់ទាប ទោះបីជាអ្នកញ៉ាំច្រើនក៏ដោយ អ្នកលែងសូវបារម្ភពីផលប៉ះពាល់ដល់រូបរាងរបស់អ្នក និង ទម្ងន់របស់អ្នកដែរ។

៣. ញ៉ាំបន្លែឱ្យបានច្រើន
បើ​អ្នក​ឆ្លាត​ អ្នក​គួរ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​ឲ្យ​បាន​ច្រើន​ជា​ជាង​សាច់​ ដោយសារតែបន្លែសម្បូរទៅដោយជាតិសរសៃ និងងាយស្រួលបំពេញក្រពះអ្នកបានយ៉ាងឆាប់រហ័ស ព្រមទាំងអាចការពារហានិភ័យនៃការទទួលទានអាហារមួយចំនួនដែលមិនមានប្រយោជន៍។ សំខាន់ជាងនេះ បន្លែមួយចំនួនដែលអ្នកធ្លាប់ស្គាល់ ដូចជា ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃពោះគោ ស្ពៃក្តោប អាចនិយាយបានថា សុទ្ធតែជាប្រភពនៃវិតាមីនដែលមានអត្ថប្រយោន៍ក្នុងការរក្សាទម្ងន់របស់អ្នក។
៤. ញ៉ាំមួយៗ យឺត ៗ

គន្លឹះដែលត្រូវចងចាំនោះគឺ ត្រូវកាត់បន្ថយល្បឿននៃការញ៉ាំរបស់អ្នក ដោយសារតែអ្នកញ៉ាំលឿនពេកអាចធ្វើឲ្យក្រពះអ្នកកិនមិនបានម៉ត់ល្អ ដែលអាចធ្វើឲ្យក្រពះរបស់អ្នករីក ដែលអាចឲ្យអ្នកញ៉ាំមិនងាយឆ្អែត នេះជាហេតុដែលឲ្យអ្នកញ៉ាំបានច្រើន និង ងាយឡើងគីឡូ។ 

៥. ប្រយ័ត្នជាមួយទឹកជ្រលក់ហឹរ ឬ ទឹកជ្រលក់សាច់

បើនិយាយពី hot pot ប្រាកដណាស់ច្បាស់ជាមានទឹកជ្រលក់ជាច្រើនមុខហើយ ប៉ុន្តែតើអ្នកដឹងទេថា គ្រឿងផ្សំទឹកជ្រលក់ហឹរ  ឬ ទឹកជ្រលក់សាច់ ច្រើនតែមានប្រេងឆា ខ្ទឹមសបំពង…និង គ្រឿងផ្សំផ្សេងទៀតលាយឡំគ្នា ដូច្នេះវាងាយស្រួលក្នុងការបង្កើនបរិមាណកាឡូរីដល់រាងកាយរបស់អ្នក។ 
ចង់ញ៉ាំ hot pot ដោយមានក្តីសុខ និងមិនចាំបាច់ខ្វល់ពីការឡើងទម្ងន់ដែរទេ? ដូចនេះអ្នកអាចសាកល្បងវិធីខាងលើនេះបាន ព្រោះវាក៏អាចជួយឲ្យអ្នកអាចទប់ស្កាត់ការឡើងទម្ងន់បានមួយកម្រិតផងដែរ។
ប្រភព៖ guu.vn.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង