អ្នកបានដឹងរួចមកហើយថា បន្លែ មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នកនៅពេលដែលអ្នកបានបរិភោគ ឬ ទទួលទានជាអាហារប្រចាំថ្ងៃរបស់អ្នក។ លើសពីនេះ បន្លែ ខ្លះ មិនត្រឹមតែល្អសម្រាប់សុខភាពនោះទេ ប៉ុន្តែវាជំនួយដល់ផ្នែកនៃរាងកាយរបស់អ្នកឲ្យកាន់តែប្រសើរឡើងបានថែមទៀតផង។ ខាងក្រោមនេះ ជា បន្លែទាំង៥ ប្រភេទ ដែលផ្តល់សុខភាពល្អ ព្រមទាំងជំនួយដល់រាងកាយអ្នកបានផងដែរ៖
១. ការ៉ុត
ការ៉ុតមិនត្រឹមតែធ្វើឲ្យអ្នកមានសុខភាពល្អនោះទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ជំនួយដល់សុខភាពភ្នែករបស់អ្នកផងដែរ ដោយវាមានផ្ទុកវីតាមីន A និង Beta-carotene ដែលជួយទ្រទង់ដល់ភ្នែក។ សំខាន់ជាងនេះ អ្នកគួរតែបរិភោគការ៉ុតឲ្យបានច្រើន ព្រោះប្រសិនបើអ្នកខ្វះវីតាមីន Aនៅក្នុងខ្លួនវាបណ្តាលឲ្យកែវភ្នែករបស់អ្នកមានបញ្ហាដូចជា ងាយស្រវាំងភ្នែក និង មើលមិនសូវច្បាស់នៅកន្លែងងឹត និង នៅពេលយប់។
២. ប៉េងប៉ោះ
ប៉េងប៉ោះក្រហមមានផ្ទុកសារធាតុ Lycopene ដែលជាប្រភពសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ព្រមទាំងមានអត្ថប្រយោជន៍ជំនួយដល់សុខភាពបេះដូងរបស់អ្នកបានថែមទៀតផង។ លើសពីនេះ សារធាតុដែលមាននៅក្នុងបន្លែនេះ ជួយកម្ចាត់កូឡេស្តេរ៉ុល រក្សាសរសៃឈាមឲ្យបើកធំ និងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ដោយសារតែវាមានផ្ទុកកាឡូរីទាប និងជាតិស្ករទាប ដែលជាអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺខ្សោយបេះដូង។
៣. សណ្តែកបណ្តុះ
សណ្តែកបណ្តុះក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីនខ្លាញ់ទាប ដូចជា សូដ្យូម ជាតិស្ករ និងកូលេស្តេរ៉ុល ហើយក៏ជាប្រភព សណ្តែកបណ្តុះក៏ជាប្រភពដ៏អស្ចារ្យនៃម៉ាញ៉េស្យូម និងប៉ូតាស្យូមផងដែរ។ ម្យ៉ាងទៀត សណ្តែកបណ្តុះ សំបូរទៅដោយគុណសម្បតិ្ត និង អាហារូបត្ថម្ភជាច្រើនដែលលើកកំពស់សុខភាពតម្រងនោម ហើយមានជាតិខ្លាញ់ទាប ដូច្នេះហើយ វាពង្រឹងសុខភាពសរសៃឈាមបេះដូង និងជួយរក្សាលំនឹងជាតិស្ករក្នុងឈាម ដោយ មិនអាចបង្កើនហានិភ័យនៃការវិវត្តទៅជាគ្រួសក្នុងតម្រងនោមឡើយ។
៤. បន្លែស្លឹកបៃតង
បន្លែដូចជាផ្កាខាត់ណាខៀវ ស្ពៃផ្លក់ចយ និងបន្លែបៃតងផ្សេងទៀតសម្បូរទៅដោយជាតិកាល់ស្យូមខ្ពស់បំផុត ព្រមជាមួយវីតាមីន K និងសារធាតុ Folate ដែលល្អបំផុតសម្រាប់ការលូតលាស់របស់ឆ្អឹង។ សម្រាប់រាងកាយ ផ្កាខាត់ណាខៀវ ជាបន្លែដែលត្រូវបានគេស្គាល់ថា មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយវាផ្ទុកទៅដោយជាតិកាល់ស្យូម វីតាមីន C ប៉ូតាស្យូម ផូស្វ័រ ហ្វូឡាត និងវីតាមីន K ។ ការទទួលទានផ្កាខាត់ណាខៀវជារៀងរាល់ថ្ងៃ អាចជួយឱ្យអ្នកទទួលបានឆ្អឹងនិងធ្មេញរឹងមាំ ព្រមទាំងជួយឱ្យអ្នកស្រកទម្ងន់ និងប្រឆាំងនឹងជំងឺលើសឈាម ជម្ងឺមហារីក និងជំងឺទឹកនោមផ្អែមបានផងដែរ។
៥. រមៀត
រមៀតជាគ្រឿងទេសពណ៌លឿង ត្រូវបានគេប្រើសម្រាប់មនុស្សគ្រប់វ័យដើម្បីជួយសម្រាលបញ្ហាសុខភាពផ្សេងៗ។ វា វាមិនត្រឹមតែជួយសម្រាលដល់បញ្ហាសុខភាព ប៉ុណ្ណោះទេ ប៉ុន្តែ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និង នឹងមេរោគនៅក្នុងសួតផងដែរ។ លក្ខណៈសម្បត្តិទាំងនេះធ្វើឱ្យរមៀត ជាអាហារដ៏ល្អសម្រាប់ប្រឆាំងនឹងការរលាកសួត មហារីកសួត និងជំងឺធាត់ ដែលអ្នកអាចប្រឈមមុខនៅថ្ងៃមុខ។
បន្លែទាំងនេះអ្នកអាចបរិភោគនៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នកបាន ព្រោះមិនត្រឹមតែផ្តល់ឲ្យអ្នកនៅសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងដល់ផ្នែកខាងក្នុងនៃរាយកាយរបស់អ្នកបានផងដែរ។
ប្រភព៖ THE PALEO DIET
បញ្ចេញមតិយោបល់