ផ្នែកទាំង5របស់ជ្រូកដែលអ្នកមិនគួរញ៉ាំ ព្រោះមើលទៅគ្មានអនាម័យ និង កង្វក់បំផុត

Vachana-Website-News1-Entertainment-2

យើងបានដឹងរួចមកហើយថាសាច់ជ្រូកជាអាហារប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ប៉ុន្តែផ្នែកខ្លះរបស់ជ្រូកដែលមនុស្សមួយចំនួនគិតថាវាជាផ្នែកដែលប៉ូវខ្លាំង តែជាក់ស្តែងក៏ជាផ្នែកដែលកង្វក់បំផុតដែលអ្នកមិនធ្លាប់ដឹង។ លើសពីនេះប្រសិនបើជៀសបានគួរតែជៀសវាងផ្នែកទាំង៥ នេះរបស់ជ្រូកព្រោះវាជាផ្នែកដែលគ្មានអនាម័យបំផុត ប្រសិនបើចង់ទទួលទានត្រូវមានកំណត់ ព្រោះអាចប៉ះពាល់ខ្លាំងប្រសិនបើអ្នកញ៉ាំច្រើនពេក៖

១. ពោះវៀនជ្រូក

ពោះវៀនជ្រូកជាផ្នែកដែលប៉ូវសម្រាប់អ្នកជម្ងឺ ព្រោះវាមានផ្ទុកនូវប្រូតេអ៊ីនជាច្រើន ប៉ុន្តែបើអ្នកទទួលទានច្រើនពេក នឹងនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកវិញ។ ម្យ៉ាងទៀតផ្នែកនេះគឺជាកន្លែងដែលផ្ទុកនូវកាក់សំណល់នៃអាហារដែលជ្រូកបានស៊ី ដែលវាបង្កឲ្យមានប៉ារ៉ាស៊ីត និង បាក់តេរីជាច្រើននៅក្នុងពោះវៀនធំរបស់ជ្រូក ដែលអ្នកគួរតែជៀសវាង ប៉ុន្តែអ្នកអាចទទួលបានប្រសិនបើអ្នកលាងសម្អាតបានស្អាតល្អ និងចម្អិនបានត្រឹមត្រូវ។

២. សាច់កជ្រូក

សាច់កជ្រូកត្រូវបានមនុស្សភាគច្រើនយកទៅធ្វើម្ហូប ព្រោះវាមានតម្លៃធូរថ្លៃជាងផ្នែកដទៃទៀតរបស់ជ្រូក។ សំខាន់ជាងនេះអ្នកមិនគួរទទួលទានផ្នែកនេះនោះទេ ព្រោះសាច់ក្នុងផ្នែកនេះមានដុំពកតូចៗជាច្រើនដែលអាចជាកូនកណ្តុរដែលបណ្តាលឲ្យមានជាតិពុលប្រសិនបើអ្នកអ្នកលាងមិនស្អាតនិងចម្អិនមិនបានឆ្អិនល្អនោះ។

៣. ថ្លើមជ្រូក

ផ្នែកមួយនេះរបស់ជ្រូកមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែក៏ប្រមូលផ្តុំនូវកាកសំណល់ជាច្រើន ហើយក៏មានមេរោគ និង បណ្តុំជាតិពុលជាច្រើនផងដែរ។ តែទោះបីជាយ៉ាងណាអ្នកអាចទទួលទានបាន ដោយអ្នកគួរតែរៀនចេះជ្រើសរើសថ្លើមជ្រូកឲ្យស្រស់ល្អ ដូចជាពណ៌ក្រហមស្រស់ គ្មានចំណុចសៗ និង មិន មានពណ៌ជាំខ្លាំង ឬ ខ្មៅខ្លាំង។

៤. សួតជ្រូក

សួតជ្រូកជាផ្នែកមួយដែលមាន បាក់តេរី មេរោគ និង ជាតិពុលជាច្រើនបានកកកុញនៅក្នុងនោះ ដោយអ្នកមិនបានចាប់អារម្មណ៍។ លើសពីនេះទៅទៀត ប្រសិនបើអ្នកទទួលទានសួតជ្រូកដោយចម្អិនមិនបានល្អនោះទេ វាធ្វើឲ្យអ្នកមានជាតិពុលនៅក្នុងខ្លួន និង បណ្តាលឲ្យអ្នកឆ្លងមេរោគជាច្រើន ព្រោះផ្នែកនេះជាផ្នែកដែលជ្រូកដកដង្ហើម និង ឈ្មុលនៅជាប់និងដីដែលធ្វើឲ្យមានជាតិកង្វក់ មេរោគ បារ៉ាស៊ីត និង ជាតិពុលផ្សេងៗស្ថិតក្នុងសួតជ្រូកនេះឯង ដូចនេះបើជៀសបានជៀសទៅកុំញ៉ាំអី។

៥. ស្បែកជ្រូក

ស្បែកជ្រូកជាផ្នែកម្យ៉ាងដែលអាចមានមេរោគរហូតដល់ទៅ 99% ព្រោះប៉ារ៉ាស៊ីត និង បាក់តេរី ទាំងអស់បានប្រមូលផ្តុំនៅលើស្បែករបស់ជ្រូក ដូចនេះអ្នកគួរតែជៀសវាងផ្នែកមួយនេះដោយចាំបាច់បំផុត។ ម្យ៉ាងទៀតផ្នែកនេះក៏មិនមានអនាម័យនោះទេ ព្រោះវាមានទាំងរោម ដី និង សត្វល្អិតនៅជាប់ជាមួយស្បែក ដោយអ្នកមិនអាចប្រើភ្នែកទទេរមើលឃើញ ដូចនេះប្រសិនបើអ្នកចង់ទទួលទានគួរតែ កោររោម លាងទឹកឲ្យបានស្អាតល្អទើបអាចកាត់បន្ថយមេរោគរបស់ផ្នែកនេះបាន។

សាច់ជ្រូកជាអាហារដែលចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃ ដោយមានផ្នែកជាច្រើនអាចជាអាហារប៉ូវសម្រាប់មនុស្សដែលត្រូវការ ប៉ុន្តែអ្នកគួរតែទទួលទានផ្នែកដែលល្អសម្រាប់អ្នក ដោយវាមិនអាចបង្កហានិភ័យដល់សុភាពរបស់អ្នកនោះទេ។

ប្រភព ៖ thnou

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង