ដឹងទេថា ជនជាតិជប៉ុន គឺមានអាយុវែងជាងគេលើពិភពលោក នេះមិនមែនជារឿងចៃដន្យទេដែលជនជាតិមានទាំងសុខភាពល្អ និង ទម្ងន់ស្តង់ដា ដែល ជនជាតិជប៉ុនមានអត្រាធាត់ 3% ធៀបនឹង 35% នៅសហរដ្ឋអាមេរិក។ ខាងក្រោមនេះ ជារបៀបថែរក្សារាងរបស់ជនជាតិជប៉ុនដែលមិនងាយធ្វើឲ្យពួកគេធាត់ ៖
១. របបអាហារសម្រាប់ការរក្សារាងស្លីម
របបអាហារប្រចាំថ្ងៃ ជនជាតិប៉ុនភាគច្រើនធ្វើម្ហូបដោយខ្លួនឯងជា និង ទម្លាប់មួយទៀត ពួកគេមិនបរិភោគអាហារលឿនពេកនោះទេ។ ម្យ៉ាងទៀត ភាគច្រើនពួកគេបរិភោគអាហារសាមញ្ញៗ ដូចជាត្រី អង្ករ និងបន្លែ ស៊ុប និងផ្លែឈើ ដែលជាហេតុនាំឲ្យជនជាតិជប៉ុនទាំងអស់មានសុខភាពល្អនិងមិនងាយធាត់។

២. ការធ្វើលំហាត់ប្រាណជាប្រចាំ ទោះបីជារវល់យ៉ាងណា
ជនជាតិជប៉ុនតែងតែធ្វើលំហាត់ប្រាណជាទៀងទាត់ដើម្បីទទួលបានសុខភាពល្អ និង រាងកាយមាំមួន។ លើសពីនេះ ដោយសារតែ ជនជាតិជប៉ុន ឈរ និងដើរច្រើន ក្នុងការរស់នៅ ទើបធ្វើឲ្យពួកគេមិនសូវឡើងទម្ងន់នឹង មិនសូវឆាប់ហត់នឿយ។

៣. កំណត់ការញ៉ាំអាហារ
ជនជាតិជប៉ុនបរិភោគអាហារដែលងាយរំលាយ ហើយមិនបង្កឱ្យខូចពោះវៀន ដូច្នេះរាងកាយរបស់ពួកគេមានសុខភាពល្អជាទូទៅ ។ បន្ថែមពីនេះ ពួកគេក៏ញ៉ាំអាហារដែលមានជាតិ fermented ជាច្រើនដូចជា miso និង Kimchi ដែលល្អសម្រាប់ការរំលាយអាហារ និង មិនងាយទទួលទានអាហារច្រើនពេកនោះទេ។

៤. រូបមន្តជំនាន់ក្រោយនៅតែមានសុខភាពល្អនិងរាងស្លីម
ជនជាតិជប៉ុនបានបន្សល់ទុកនូវចំណេះដឹងរបស់ពួកគេពីមួយជំនាន់ទៅមួយជំនាន់ដើម្បីថែរក្សាសុខភាពនិង រាងរបស់ពួកគេផងដែរ។ លើសពីនេះ ពួកគេបានដឹងពីរូបមន្តដែលជាការអនុវត្តល្អបំផុតសម្រាប់ការរក្សាសុខភាព រាងស្លីម និង ការពារខ្លួនពីជម្ងឺនៅក្នុងជីវិតភាពប្រចាំថ្ងៃ។

ទាំងនេះគឺជា វិធីដែលជនជាតិជប៉ុន អនុវត្តសម្រាប់ការថែរក្សាសុខភាព និង រាងកាយរបស់ពួកគេដើម្បីទទួលបានរូបរាងស្លីម។ លើសពីនេះ ជ្រើសរើសរបបអាហារដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណបានទៀងទាត់ គឺជារឿងសំខាន់ និងជា វិធីដែលជួយឲ្យជនជាតិជប៉ុនមានរាងកាយមាំមួន និង មិនងាយធាត់។
ប្រភព៖ greenthickies.com
បញ្ចេញមតិយោបល់