អត្ថប្រយោជន៍របស់ដំឡូងជ្វាដែលល្អសម្រាប់សុខភាពដែលអ្នកគួរតែកត់សម្គាល់

Vachana-Website-Beauty-Health-V2-1

ដំបូងជ្វាមិនត្រឹមតែជាអាហារសម្រន់ដ៏អស្ចារ្យសម្រាប់អ្នកចង់ស្រកទម្ងន់នោះទេ ប៉ុន្តែវាព្រមទាំងមានរសជាតិឆ្ងាញ់ហើយថែមទាំងជួយដល់សុខភាព និង រាងកាយរបស់អ្នកជាច្រើនដោយនឹកស្មានមិនដល់។ ការបន្ថែមដំឡូងជ្វាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអាចជាជម្រើសដ៏ល្អ និង ជួយធ្វើឲ្យរាងកាយរបស់អ្នកអាចនឹងប្រសើរក៏ថាបាន។ ទាំងនេះជាអត្ថប្រយោជន៍របស់ដំឡូងជ្វា ដែលអ្នកអាចកត់សម្គាល់៖ 

១. អាចការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ

ដំឡូងជ្វា​ជា​ប្រភព​សម្បូរ​វីតាមីន A និង​វីតាមីន C ដែល​ជួយ​ការពារ​ជំងឺមហារីក​ប្រភេទ​ផ្សេងៗ​ ដែលសារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានផលិតដោយអង់ស៊ីមផ្ទុកដែលមាននៅក្នុងដំឡូងនេះ ។

២. ជួយប្រឆាំងនឹងការរលាក

ដោយសារតែវត្តមានរបស់វីតាមីន B6 បេតាការ៉ូទីន វីតាមីន C និងម៉ង់ហ្គាណែស ដំឡូងជ្វាត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ សារធាតុ​ចិញ្ចឹម​ទាំង​អស់​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ក្នុង​ការ​ព្យាបាល​ការ​រលាក​ខាង​ក្នុង​និង​ខាង​ក្រៅ។

៣. ជួយក្នុងជំងឺរលាកសន្លាក់

ដំឡូងជ្វាសម្បូរទៅដោយសារធាតុ beta cryptoxanthin ដែលជួយការពារជំងឺរលាកសន្លាក់ឆ្អឹង តាមរយៈការសិក្សាថ្មីៗនេះ។

៣. ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម

សារធាតុ beta carotenoids នៅក្នុងដំឡូងជ្វាជួយឱ្យរាងកាយរបស់អ្នកឆ្លើយតបទៅនឹងអាំងស៊ុយលីន និងនាំមកនូវស្ថេរភាពដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។

៤. ជួយក្នុងការសម្រកទម្ងន់

អត្ថប្រយោជន៍អាហារូបត្ថម្ភផ្សេងទៀតនៃដំឡូងជ្វា គឺជួយរក្សាក្រពះរបស់អ្នកឱ្យឆ្អែតបានយូរ ដូច្នេះអ្នកមិនចាំបាច់ញ៉ាំអាហារនៅចន្លោះពេលអាហារនោះទេ។ លើសពីនេះ វាជួយឱ្យអ្នកមិនឃ្លានអាហារដែលមានកាឡូរីខ្ពស់ និងមានជាតិខ្លាញ់។

៥. សម្រួលដល់ការរំលាយអាហារ និងធ្វើឱ្យអ្នកមានសុខភាពល្អ

ដំឡូងជ្វាសម្បូរដោយជាតិសសៃ ដូចនេះបរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​សរសៃ​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យកាន់ប្រសើរឡើង​។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេជឿថា ជាតិសរសៃខ្ពស់ ក៏អាចសម្អាតលោហធាតុធ្ងន់ ដូចជាអាសេនិច និងបារតពីបំពង់រំលាយអាហារ រក្សាវាឱ្យមានសុខភាពល្អផងដែរ។

ការទទួលទានដំឡូងជ្វា អាចការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ និងប្រឆាំងនឹងការរលាក ព្រមទាំងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយសម្រកទម្ងន់ផងដែរ។ បន្ថែមពីនេះ អ្នកអាចសាកល្បងបន្ថែមដំឡូងនេះចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជួយឲ្យអ្នកមានសុខភាពល្អ និង មានរាងកាយមាំមួន។

ប្រភព​ ៖ Health Facts / whatthefact.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង