ទឹកដោះពពែមិនសូវពេញនិយមលើទីផ្សារ ដូចទឹកដោះគោនោះទេ ព្រោះវាមានតម្លៃថ្លៃ និង មិនសូវមានច្រើនឡើយ។ លើសពីនេះ ទឹកដោះពពែមានជាតិកាល់ស្យូម និងវីតាមីន A និង B6 ដែលជួយដល់សុខភាពរបស់អ្នកជាច្រើនដោយអ្នកមិនបានដឹង។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់ទឹកដោះពពែចំពោះសុខភាពរបស់អ្នក ៖
១. អាចលើកកម្ពស់សុខភាពបេះដូង
ទឹកដោះពពែ គឺជាប្រភពដ៏ល្អនៃម៉ាញ៉េស្យូម ដែលជាសារធាតុរ៉ែមានប្រយោជន៍សម្រាប់បេះដូង។ ម្យ៉ាងទៀត ម៉ាញ៉េស្យូមជួយរក្សាចង្វាក់បេះដូងទៀងទាត់ ការពារការកកើតកំណកឈាម និងបង្កើនកម្រិតកូឡេស្តេរ៉ុល ព្រមទាំង រួមបញ្ចូលជាមួយវីតាមីន D ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយទៀតសម្រាប់សុខភាពបេះដូងរបស់អ្នកផងដែរ។
២. អាចពង្រឹងឆ្អឹង
ប្រូតេអ៊ីនពិសេសមួយនៅក្នុងទឹកដោះពពែ ត្រូវបានគេរកឃើញ អាចជួយការពារជំងឺពុកឆ្អឹងចំពោះអ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង។ លើសពីនេះ ដោះពពែ ដំណើរការនៃការរក្សាលំនឹងនៃឆ្អឹងជាពិសេសនៅក្នុងករណីកង្វះជាតិដែក ដែលអាចធ្វើឱ្យខូចដល់ការផ្លាស់ប្តូរឆ្អឹងរបស់អ្នក។
៣. អាចជួយក្នុងការព្យាបាលភាពស្លេកស្លាំង
ទឹកដោះពពែអាចជួយក្នុងការព្យាបាលភាពស្លេកស្លាំង ការសិក្សាមួយបានបញ្ជាក់ថា ទឹកដោះពពែមានជាតិដែកល្អជាងទឹកដោះគោ ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើតឡើងវិញនូវអេម៉ូក្លូប៊ីន (ដែលជាភាគរយនៃការបំប្លែងជាតិដែកក្នុងអាហារទៅជាអេម៉ូក្លូប៊ីន)។
៤. អាចជួយបន្ថយការថប់បារម្ភ
អាស៊ីត linoleic នៅក្នុងទឹកដោះពពែអាចមានឥទ្ធិពលលើការអភិវឌ្ឍខួរក្បាល និង រាងកាយ មិនតែប៉ុណ្ណោះ ទឹកដោះពពែក៏ត្រូវបានគេរកឃើញថា អាចកាត់បន្ថយការថប់បារម្ភ ភាពស្ត្រេសបានផងដែរ។
៥. អាចជាភ្នាក់ងាររំលាយអាហារដ៏ល្អ
ទឹកដោះពពែអាចបង្កើនការរំលាយអាហារ ព្រោះជាភ្នាក់ងារមេតាបូលីសដ៏ល្អ ព្រោះវាជួយបង្កើនការប្រើប្រាស់សារធាតុរ៉ែ ដូចជាកាល់ស្យូម និងជាតិដែក ដែលជួយដល់ការរំលាយអាហាររបស់អ្នកយ៉ាងមានប្រសិទ្ធិភាព។
៦. អាចជួយប្រឆាំងនឹងការរលាក
ទឹកដោះពពែអាចជួយកាត់បន្ថយការរលាកពោះវៀន តាមការសិក្សាបង្ហាញថាទឹកដោះពពែ អាចត្រូវបានណែនាំជាអាហារបំប៉នសម្រាប់អ្នកដែលមានអាឡែស៊ី និង មានជម្ងឺរលាក។ បន្ថែមពីនេះ ទឹកដោះពពែមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក កាត់បន្ថយការរលាកពោះវៀនធំ និងបានរួមចំណែកដល់ការស្ដារឡើងវិញនូវភ្នាសពោះវៀនធំថែមទៀតផង។
សរុបមកវិញ ទឹកដោះពពែមិនសូវមានពេញនិយមនោះទេ ប៉ុន្តែវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់អ្នក ព្រមទាំងលើកកម្ពស់សុខភាពបេះដូង និងឆ្អឹង កាត់បន្ថយការរលាក អាចបន្ថយការថប់បារម្ភ និងជួយការពារភាពស្លេកស្លាំងផងដែរ។ប្រភព ៖ stylecraze.com