អាហារទាំង ៥ មុខដែលគួរជៀសវាងមុនពេលត្រូវឡើងយន្តហោះ

Vachana-Website-News-Entertainment-5
ដើម្បី​បាន​ជើង​ហោះហើរ​ដ៏​រីករាយនៅពេលដែលអ្នកធ្វើដំណើរកម្សាន្តទៅលេងប្រទេសណាក៏ដោយ ជាពិសេស​ប្រទេសដែល​ឆ្ងាយ អ្នកមិនគួរតែញ៉ាំអាហារផ្តេសផ្តាសឡើយ សំខាន់ត្រូវចៀសវាង​ញ៉ាំ​អាហារ​ទាំង​៥ ​មុខ​នេះ​មុន​ឡើង​យន្តហោះដើម្បីកុំឲ្យមានបញ្ហាអ្វីមួយក្នុងពេលហោះហើរ ​៖
១. កាហ្វេ
ការផឹកកាហ្វេមួយកែវមុនពេលឡើងយន្តហោះគឺជារឿងដែលមនុស្សធ្វើជាញឹកញយ ប៉ុន្តែតាមពិតវាជាទម្លាប់មិនល្អឡើយបើជាអ្នកទទយលទានមុនពេលត្រូវហោះហើរ។ លើសពីនេះ កាហ្វេធ្វើឱ្យរាងកាយរបស់អ្នកខ្សោះជាតិទឹក ដែលបណ្តាលឱ្យមានការថប់បារម្ភ និងរលាកប្លោកនោម ព្រមទាំងមានអារម្មណ៍មិនសប្បាយចិត្ត និង អាចឲ្យញ័រទ្រូងថែមទៀតផង។
២. ស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូអាចជួយសម្រាលការឈឺបំពង់ក ប៉ុន្តែបន្ទាប់មកក្រពះរបស់អ្នកនឹងកកកុញឧស្ម័ន ដែលបណ្តាលឱ្យមានអារម្មណ៍ធ្ងន់ក្បាល។ ស្រដៀងគ្នានេះដែរ ជាតិផ្អែមនៅក្នុងស្ករកៅស៊ូដែល អាចបណ្តាលឱ្យហើមពោះ និង ឆ្អល់ពោះ។
៣. Burgers
ប៊ឺហ្គឺជាអាហារមួយដែលមានសាច់ច្រើន ដូចនេះមនុស្សជាច្រើនពិបាកក្នុងការរំលាយអាហារ និងសាច់នៅក្នុងក្រពះ ពេលទទួលទានអាហារនេះហើយ។ ម្យ៉ាងទៀតប្រសិនបើអ្នកញ៉ាំប៊ឺហ្គឺមុនពេលអ្នកហោះហើរ រាងកាយរបស់អ្នកនឹងពិបាកក្នុងការកែច្នៃខ្លាញ់ក្នុងអំឡុងពេលហោះហើរ។ ដូចនេះ ការទទួលទានសាច់ក៏ធ្វើឱ្យរាងកាយមានក្លិនមិនល្អផងដែរ នៅពេលដែលការរំលាយអាហាររបស់អ្នកនៅទ្រឹង។
៤. ភេសជ្ជៈមានជាតិអាកុល
ពេលខ្លះប្រហែល​ជា​អ្នក​ចង់​បន្ធូរបន្ថយ​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ហោះ​ហើរ​ជាមួយ​ស្រា​មួយ​កែវ​នៅ​របារក្បែរ​ព្រលាន​យន្តហោះ ឬជាមួយអ្នកស្គាល់គ្នា និង មិត្តភក្តិ ប៉ុន្តែអ្នកមិនដឹងទេថាជាតិអាល់កុលអាចធ្វើឱ្យអ្នកខ្សោះជាតិ នោះមានន័យថារាងកាយរបស់អ្នកនឹងបាត់បង់ជាតិទឹកកាន់តែខ្លាំងក្នុងកំឡុងពេលដែលអ្នកហោះហើរ។ លើសពីនេះ ប្រសិនបើអ្នកផឹកច្រើន គ្រឿងស្រវឹងអាចបណ្តាលឱ្យមានក្លិនមាត់មិនល្អ និងងាយប៉ះពាល់អារម្មណ៍ដោយមិនអាចគ្រប់គ្រងបាន។
៥. ខ្ទឹមស
ការទទួលទានខ្ទឹមសនឹងធ្វើឱ្យខ្យល់ដង្ហើមរបស់អ្នកមានក្លិនមិនល្អនៅពេលនិយាយទៅកាន់នរណាម្នាក់។ បន្ថែមពីលើនេះ ខ្ទឹមសអាចស្រូបចូលទៅក្នុងចរន្តឈាម និងបង្កើតក្លិនខ្លួននៅបេលដែលអ្នកបែកញើស  ជាឧទាហណ៍នៅលើកន្លែងចង្អៀតដូចជាយន្តហោះ ក្លិនមិនល្អពីខ្លួនអ្នកនិងខ្យល់ដង្ហើមរបស់អ្នកអ្នកប្រាកដជានឹងរាលដាលដល់តំបន់ជុំវិញខ្លួន និង ទៅដល់កន្លែងរបស់អ្នកដំណើរដទៃទៀត។
អាហារខ្លះមិនចាំបាច់កុំទាន់ចង់ញ៉ាំអី ព្រោះវាអាចបង្កហានិភ័យមកដល់ខ្លួនរបស់អ្នកដោយមិនអាចស្មានដឹងមុន។ ណាមួយនៅបេលដែលអ្នកជៀសវាងអាហារដែលមិនសាកសមមុនពេលដែកអ្នកឡើងយន្តហោះនោះ អាចជួយឲ្យអារម្មណ៍មិនសូវព្រួយបារម្ភពីការពុលអាហារថែមទៀតផង។

ប្រភព៖ guu.vn.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង