អាហារទាំង 6 មុខដែលមានកាឡូរីទាប សក្តិសមសម្រាប់អ្នកចង់សម្រកទម្ងន់

Vachana-Website3-Beauty-Health-V2-1

តើត្រូវញ៉ាំប្រូតេអ៊ីនប៉ុន្មានក្នុងមួយថ្ងៃ ដើម្បីជួយឲ្យអ្នកសម្រកទម្ងន់បានដោយមិនធ្វើឲ្យអ្នកបាក់កម្លាំង និង ចុះខ្សោយនៅពេលដែលអ្នកតមអាហារ??  ដឹងទេការញ៉ាំអាហារដែលមានកាឡូរីទាប គឺជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។  ប៉ុន្តែតើអាហារអ្វីខ្លះដែលមានកាឡូរីទាប ប៉ុន្តែមានប្រូតេអ៊ីនខ្ពស់ ដែលល្អសម្រាប់អ្នកសម្រកទម្ងន់? ខាងក្រោមនេះជាអាហារទាំង 6 មុខ ៖

១. Salmon
មានប្រូតេអ៊ីន  22 ក្រាម ហើយមិនសូវមានកាឡូរីនោះទេ ប៉ុន្តែជួយបានច្រើនសម្រាប់អ្នកអត់ចង់ឡើងគីឡូ។

២. សាច់ទ្រូងមាន់
មានប្រូតេអ៊ីន 24.2G មានកាឡូរីទាប ល្អសម្រាប់អ្នកចង់តមអាហារ។

៣. សាច់គោគ្មានខ្លាញ់

មានប្រូតេអ៊ីនប្រហែល 16.7G ជាអាហារល្អសម្រាប់អ្នកដែលចូលចិត្តសម្រកទម្ងន់។ មួយវិញទៀតល្អសម្រាប់សុខភាពនៅពេលអ្នកទទួលទានក្នុងបរិមាណសមស្រប។

៤. ស៊ុត 

មានកាឡូរីទាប ហើយក៏ល្អសម្រាប់អ្នកមិនចង់ញ៉ាំអាហារច្រើន អាចស្ងោរជំនួសអាហារពេលព្រឹកក៏បេលល្ងាចបាន។ លើសពីនេះ ស៊ុតសដែលមានប្រូតេអ៊ីន 4 ក្រាម និងកាឡូរីត្រឹមតែ 17 កាឡូរី គឺជាប្រភពដ៏ល្អនៃអាស៊ីតអាមីណូ leucine ដែលជួយក្នុងការសម្រកទម្ងន់របស់អ្នកផងដែរ។

៥. តៅហ៊ូ

នេះជាជម្រើសអាហារដ៏ពេញនិយមសម្រាប់អ្នកដែលអត់ចូលចិត្តសាច់។ មិនតែប៉ុណ្ណោះ តៅហ៊ូត្រូវបានផលិតចេញពីសណ្តែកសៀង ហើយជាអាហារដែលគ្មានជាតិស្ករ និងគ្មានកូលេស្តេរ៉ុលផងដែរ។ សម្រាប់អ្នកដែលតមអាហារ មិនចង់ឡើងទម្ងន់ អាចជ្រើសរើសអាហារមួយមុខនេះបាន ព្រោះតៅហ៊ូរឹងមួយដុំមានទម្ងន់មានប្រូតេអ៊ីន 15 ក្រាម និង 177 កាឡូរី។ផលិតផលសណ្តែកសៀង ដូចជាតៅហ៊ូនោះមិនងាយឲ្យអ្នកឡើងគីឡូនោះទេ។

៦. Yougurt

ទឹកដោះគោយ៉ាអួ ធម្មតា មានជាតិខ្លាញ់ទាប មានប្រូតេអ៊ីន ១៤ក្រាម និង ១៣៧កាឡូរី ជួយកាត់បន្ថយការឃ្លាន បង្កើនភាពឆ្អែត និងពន្យាការទទួលទានអាហារបានយូរ ដូច្នេះហើយ វាជួយឲ្យអ្នកស្រកទម្ងន់ឲ្យតែអ្នកទទួលទានក្នុងបរិមាណត្រឹមត្រូវ។

This image has an empty alt attribute; its file name is 66dd89cabc809a389731c7b00ee9c525.jpg

ទាំងអស់នេះជាអាហារ ដែលសក្តិសមសម្រាប់អ្នកដែលចង់សម្រកទម្ងន់ បើប្រៀបធៀបទៅនឹងអាហារសម្រន់ផ្សេងៗ ប៉ុន្តែបើអ្នកមិនចង់បាត់បង់ប្រូតេអ៊ីននៅក្នុងខ្លួន អាចសាកល្បងនូវអាហារទាំង ៦ មុខនេះបាន។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង