ការមានរបស់ដែលនៅសេសសល់បន្ទាប់ពីញ៉ាំអាហារនីមួយៗគឺជារឿងធម្មតា ប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលអ្នកទុកសម្រាប់ប្រើប្រាស់ថ្ងៃបន្ទាប់ អាហារទាំងនោះប្រហែលបាត់បង់គុណភាពហើយ។ ខាងក្រោមនេះជាអាហារចំនួន 4 យ៉ាងដែលមិនគួរប្រើម្តងទៀតបន្ទាប់ពីទុកចោលមួយយប់ បើមិនដូច្នេះទេ វានឹងបង្កជាកោសិកាមហារីកនៅក្នុងខ្លួនរបស់អ្នក។
១. អាហារសមុទ្រ
អាហារសមុទ្រគឺជាប្រភពប្រូតេអ៊ីនដ៏ល្អបំផុតសម្រាប់រាងកាយមនុស្ស ហើយវាសម្បូរទៅដោយសារធាតុរ៉ែ។ ទោះជាយ៉ាងណាក៏ដោយ អាហារសមុទ្រមួយយប់អាចបង្កើតបាក់តេរីបានយ៉ាងច្រើន ប្រសិនបើមិនបានចម្អិនឱ្យបានហ្មត់ចត់ និងបរិភោគទាំងត្រជាក់ អាចនឹងធ្វើឱ្យមិនស្រួលដល់ផ្លូវរំលាយអាហារ ថែមទាំងបង្កឱ្យកើតជំងឺក្រពះធ្ងន់ធ្ងរទៀតផង។ ប្រសិនបើទម្លាប់ទទួលទានអាហារនេះពេញមួយយប់ក្នុងរយៈពេលយូរ នោះវានឹងងាយនឹងកើតមហារីកក្រពះផងដែរ។
២. សាលាដ ( salad )
salad ជាអាហារម្យ៉ាងដែលឆៅ ដូចនេះមិនបានចម្អិនឲ្យល្អនោះទេ ប្រសិនបើអ្នកប្រើឡើងវិញ យើងមិនចាំបាច់កំដៅវាដើម្បីប្រើប្រាស់នោះទេ ដែលបង្កើនហានិភ័យនៃការឆ្លងបាក់តេរី។ ជាមួយគ្នានេះ សារធាតុនីត្រាតនៃបន្លែត្រជាក់ឬឆៅ នឹងកើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីទុកចោលមួយយប់ ជាពិសេសបន្លែដែលមានជាតិនីត្រាត ទោះបីជាមិនឈានដល់កម្រិតគ្រោះថ្នាក់ដែលបង្កឱ្យមានការពុល។ ម្យ៉ាងទៀតបើបរិភោគក្នុងរយៈពេលយូរ វាក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ផងដែរ។
៣. ផ្លែឪឡឹក
ផ្លែឪឡឹកជាផ្លែឈើម្យ៉ាងដែលជួយដល់សុភាព និងសម្រស់សម្រាប់មនុស្សស្រី ប៉ុន្តែប្រិនសិនបើអ្នកញ៉ាំឪឡឹកដែលពុះហើយរួចទុកចោលមួយយប់ក្នុងទូទឹកកក ក៏អាចសម្រួលដល់ការលូតលាស់នៃបាក់តេរីក្នុងខ្លួនរបស់អ្នកផងដែរ ធ្វើឱ្យផ្លែឪឡឹកខូច ដែលបើបរិភោគវាប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពក្រពះពោះវៀនរបស់អ្នកដូចគ្នា។
៤. ស៊ុតស្ងោ
ស៊ុតគឺជាប្រភពនៃប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ហើយភាគរយនៃរាងកាយរបស់មនុស្សដែលស្រូបយកប្រូតេអ៊ីនដែលមាននៅក្នុងវាគឺច្រើនជាង 98% ។ ទោះជាយ៉ាងណាក៏ដោយ ស៊ុតដែលទុកចោលពេញមួយយប់ ជាពិសេសស៊ុតឆ្អិនរឹង ងាយនឹងបង្កើតបាក់តេរីខ្លះ ហើយការញ៉ាំដោយផ្ទាល់អាចបណ្តាលឱ្យរលាកក្រពះផងដែរ។
អាហារខ្លះមិនមែនល្អទេ សម្រាប់ការយកមកញ៉ាំវិញបន្ទាប់ពីទុកចោលបានមួយយប់ព្រោះ អាហារខ្លះត្រូវបានបាត់បង់គុណភាព និង អាចមានបាក់តេរីជាច្រើនផងដែរ។ ដូចនេះនៅពេលដែលអ្នកញ៉ាំរបស់ដែលនៅសេសសល់សូមគិតពិចារណាផង ព្រោះសុខភាពរបស់អ្នកសំខាន់ជាងអ្វីៗទាំងអស់។
បញ្ចេញមតិយោបល់