អាហារ និង ផ្លែឈើ ៤ យ៉ាងដែលល្អសម្រាប់អ្នកសម្រកទម្ងន់ក្នុងរដូវក្តៅដែលមិនប៉ះពាល់ដល់សុខភាព

Vachana-Website-Beauty1-Health

អាកាសធាតុនៅខាងក្រៅឥឡូវអាចឡើងកម្តៅខ្លាំងណាស់ ដូចនេះមិនគួរឲ្យរាងកាយរបស់ពិបាកក្នុងការញ៉ាំអាហារទៀតទេឡើយ ប៉ុន្តែអាហារ និង ផ្លែឈើទាំងនេះក៏មិនគួររំលងដែរ ព្រោះវាល្អសម្រាប់របបអាហាររបស់អ្នកក្នុងការសម្រកទម្ងន់ និង ជួយរក្សាភាពត្រជាក់នៅក្នុងខ្លួនរបស់អ្នកថែមទៀតផង។

១. ផ្លែស្ត្របឺរី

នៅរដូវក្តៅផ្លែស្ត្របឺរី ជាផ្លែឈើដ៏ល្អបំផុតដែលជ្រើសរើសជាអាហារសម្រាប់ការសម្រកទម្ងន់ ហើយក៏ជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃ ដោយវាជួយឲ្យអ្នកឆ្អែតបានយូរ។ លើសពីនេះ​ផ្លែឈើនេះ គឺជាផ្លែឈើ​មួយ​ក្នុងចំណោម​ផ្លែឈើ​ដែលមាន​កាឡូរី​ទាប​ និង ជួយបង្កើនការរំលាយអាហាររបស់អ្នក ប្រសិនបើអ្នកអាចលាយចូលទៅក្នុងមុខម្ហូបសាឡាដកាន់តែមានប្រសិទ្ធិភាព។
២. ក្រូចថ្លុង
ផ្លែឈើនេះមានគុណសម្បត្តិក្នុងការដុតបំផ្លាញជាតិខ្លាញ់ និងសក្តានុពលពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក និង ជួយឲ្យអ្នកស្រកទម្ងន់បានលឿនគ្រាន់តែទទួលទានផ្លែក្រូចថ្លុងមុនពេលទទួលទានអាហារនីមួយៗ។ ជាងនេះទៅទៀតសារជាតិនៅក្នុងផ្លែក្រូចថ្លុងគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C និងជាតិសរសៃ ដែលផ្សំឡើងពីជាតិទឹកស្ទើរតែ ៩០% ដែលអាចបំពេញជាតិទឹកដែលនៅក្នុងខ្លួនរបស់អ្នក។
៣. បន្លែដុត និងអាហារសមុទ្រ
នៅក្នុងរដូវក្តៅអ្នកអាចដុតបន្លែមួយចំនួនបាន ដើម្បីធ្វើជារបបអាហារក្នុងការសម្រកទម្ងន់របស់អ្នក ដូចជាពោតបារាំង ប៉េងប៉ោះ និង ពោតលឿង ជាមួយគ្រឿងសមុទ្រ ដែលមាន ដូចជាត្រី និង បង្គា ព្រោះអាហារប្រភេទនេះមិនប៉ះពាល់ដល់សុខភាព និង ជួយធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងជាមួយប្រូតេអ៊ីនដែលគ្មានខ្លាញ់។ សំខាន់ជាងនេះប្រូតេអ៊ីនដែលមាននៅក្នុងត្រី និង បង្គា ព្រមទាំងបន្លែមួយចំនួនដែលមានកាឡូរីទាបសុទ្ធសឹងតែជួយដល់សុខភាពរបស់អ្នក និង មិនងាយធ្វើឲ្យអ្នកឡើងទម្ងន់ផ្តេសផ្តាស។
៤. ការ៉េមផ្លែឈើ
ការ៉េមគឺអាចជួយឲ្យរាងកាយរបស់អ្នកមានភាពត្រជាក់នៅក្នុងខ្លួន និង ជួយទប់ទល់និងភាពក្តៅ ប៉ុន្តែ ជាជម្រើសល្អអ្នកគួរតែធ្វើវាពីផ្លែឈើស្រស់ៗជំនួសវិញ ព្រោះងាយស្រួលឲ្យអ្នកអាចគ្រប់គ្រងជាតិស្កនៅក្នុងការ៉ែមផ្លែឈើទាំងនោះ ដោយមិនចាំបាច់បារម្ភពីការឡើងគីឡូដោយសារជាតិស្ក។ មិនតែប៉ុណ្ណោះនៅក្នុងរដូវក្តៅនេះអ្នកមិនគួរទទួលទានជាតិស្ក ឬ ផ្អែម ពេកនោះទេ ដូច្នេះបើអាចអ្នកគួរតែទទួលជាតិស្កធម្មជាតិដែលមាននៅក្នុងផ្លែឈើស្រស់ និង អ្នកអាចកែច្នៃជាប្រភេទការ៉េមផ្លែឈើផ្សេងៗតាមចំណងចំណូលចិត្តរបស់អ្នកបាន។

សាកល្បងញ៉ាំអាហារទាំងនេះមើល ព្រោះវាមិនប៉ះពាល់សុខភាពរបស់អ្នកឡើយ ណាមួយអាហារទាំងនេះក៏ជួយដល់របបអាហារប្រចាំថ្ងៃក្នុងការសម្រកទម្ងន់របស់អ្នកផងដែរ។

ប្រភព ៖ cookinglight.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង