ផលប៉ះពាល់ 3 យ៉ាង នៅពេលដែលអ្នករំលងអាហារពេលព្រឹក

Vachana-Website-Beauty-5-Health-V2

អាហារពេលព្រឹក គឺជាអាហារដ៏សំខាន់បំផុតនៃរាងកាយរបស់អ្នក  ជាពិសេស ជួយឲ្យរាងការរបស់អ្នកកាន់តែមានថាមពល និង មិនញ៉ាំច្រើននៅពេលក្រោយ។  លើសពីនេះ ការរំលងអាហារពេលព្រឹកមិនមែនជាមធ្យោបាយល្អនោះទេ ព្រោះវាអាចមានផលប៉ះពាល់ជាច្រើនសម្រាប់សុខភាពរបស់អ្នក។ បើសិនជាអ្នកឧស្សាហ៍រំលងអាហារពេលព្រឹក អាចមានបញ្ហាដូចខាងក្រោម ៖

១. គ្មានកម្លាំងកំហែង

អាហារពេលព្រឹកជាប្រភពថាមពល ប្រសិនបើអ្នកមានការរំលងអាហារពេលព្រឹក ធ្វើឲ្យរាងកាយរបស់អ្នកបាត់បង់ថាមពលច្រើន ដូចនេះហើយ ទើបធ្វើឲ្យរាងកាយរបស់អ្នកល្ហិតល្ហៃ គ្មានកម្លាំងកំហែង និង មិនសូវរហ័សរហួនឡើយ។

២. ឈឺក្រពះ

ការរំលងអាហារពេលព្រឹក ធ្វើឲ្យក្រពះរបស់អ្នកដំណើរការមិនបានល្អឡើយ។ ការដែលអ្នកមិនញ៉ាំអាហារពេលព្រឹក ក្រពះរបស់អ្នកមិនបានកិនអាហារតាមទម្លាប់ នោះជាហេតុធ្វើឲ្យអ្នកឧស្សាហ៍ឈឺក្រពះជាញឹកញយ។

៣. អារម្មណ៍មិននឹងនរ

នៅពេលអ្នកមិនបានទទួលទានអាហារពេលព្រឹកនោះទេ ក្រពះរបស់អ្នកនឹងចាប់ផ្តើមកូរ ហើយខួរក្បាលរបស់អ្នកមិនអាចផ្តោតអារម្មណ៍ទៅលើអ្វីមួយយ៉ាងល្អបានទេ។ លើសពីនេះ នៅពេលដែលអ្នកឃ្លាន អ្នកអាចមានអារម្មណ៍ឆេវឆាវខុសពីធម្មតា។.

តាមពិតទៅ ការញ៉ាំអាហារពេលព្រឹក អាចជួយរក្សាលំនឹងកម្រិតជាតិស្ករក្នុងឈាម និងការពារការថយចុះថាមពល និងការឃ្លានខុសពេល។ សំខាន់ជាងនេះទៅទៀត បើអ្នកញ៉ាំអាហារពេលពេលដែលមានសុខភាពល្អ អារម្មណ៍របស់អ្នកក៏ល្អតាមហ្នឹងដែរ ព្រមទាំងជួយកាត់បន្ថយឱកាសនៃការញ៉ាំច្រើនពេកនៅពេលថ្ងៃ ឬពេលល្ងាច ដើម្បីមិនឲ្យអ្នកងាយឡើងទម្ងន់។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង