ដំបូងជ្វាមិនត្រឹមតែជាអាហារសម្រន់ដ៏អស្ចារ្យសម្រាប់អ្នកចង់ស្រកទម្ងន់នោះទេ ប៉ុន្តែវាព្រមទាំងមានរសជាតិឆ្ងាញ់ហើយថែមទាំងជួយដល់សុខភាព និង រាងកាយរបស់អ្នកជាច្រើនដោយនឹកស្មានមិនដល់។ ការបន្ថែមដំឡូងជ្វាទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកអាចជាជម្រើសដ៏ល្អ និង ជួយធ្វើឲ្យរាងកាយរបស់អ្នកអាចនឹងប្រសើរក៏ថាបាន។ ទាំងនេះជាអត្ថប្រយោជន៍របស់ដំឡូងជ្វា ដែលអ្នកអាចកត់សម្គាល់៖
១. អាចការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ
ដំឡូងជ្វាជាប្រភពសម្បូរវីតាមីន A និងវីតាមីន C ដែលជួយការពារជំងឺមហារីកប្រភេទផ្សេងៗ ដែលសារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានផលិតដោយអង់ស៊ីមផ្ទុកដែលមាននៅក្នុងដំឡូងនេះ ។
២. ជួយប្រឆាំងនឹងការរលាក
ដោយសារតែវត្តមានរបស់វីតាមីន B6 បេតាការ៉ូទីន វីតាមីន C និងម៉ង់ហ្គាណែស ដំឡូងជ្វាត្រូវបានចាត់ទុកថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ សារធាតុចិញ្ចឹមទាំងអស់នេះមានប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលការរលាកខាងក្នុងនិងខាងក្រៅ។
៣. ជួយក្នុងជំងឺរលាកសន្លាក់
ដំឡូងជ្វាសម្បូរទៅដោយសារធាតុ beta cryptoxanthin ដែលជួយការពារជំងឺរលាកសន្លាក់ឆ្អឹង តាមរយៈការសិក្សាថ្មីៗនេះ។
៣. ជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម
សារធាតុ beta carotenoids នៅក្នុងដំឡូងជ្វាជួយឱ្យរាងកាយរបស់អ្នកឆ្លើយតបទៅនឹងអាំងស៊ុយលីន និងនាំមកនូវស្ថេរភាពដល់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។
៤. ជួយក្នុងការសម្រកទម្ងន់
អត្ថប្រយោជន៍អាហារូបត្ថម្ភផ្សេងទៀតនៃដំឡូងជ្វា គឺជួយរក្សាក្រពះរបស់អ្នកឱ្យឆ្អែតបានយូរ ដូច្នេះអ្នកមិនចាំបាច់ញ៉ាំអាហារនៅចន្លោះពេលអាហារនោះទេ។ លើសពីនេះ វាជួយឱ្យអ្នកមិនឃ្លានអាហារដែលមានកាឡូរីខ្ពស់ និងមានជាតិខ្លាញ់។
៥. សម្រួលដល់ការរំលាយអាហារ និងធ្វើឱ្យអ្នកមានសុខភាពល្អ
ដំឡូងជ្វាសម្បូរដោយជាតិសសៃ ដូចនេះបរិមាណដ៏ច្រើននៃជាតិសរសៃជួយឱ្យប្រព័ន្ធរំលាយអាហារឲ្យកាន់ប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេជឿថា ជាតិសរសៃខ្ពស់ ក៏អាចសម្អាតលោហធាតុធ្ងន់ ដូចជាអាសេនិច និងបារតពីបំពង់រំលាយអាហារ រក្សាវាឱ្យមានសុខភាពល្អផងដែរ។
ការទទួលទានដំឡូងជ្វា អាចការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ និងប្រឆាំងនឹងការរលាក ព្រមទាំងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជួយសម្រកទម្ងន់ផងដែរ។ បន្ថែមពីនេះ អ្នកអាចសាកល្បងបន្ថែមដំឡូងនេះចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជួយឲ្យអ្នកមានសុខភាពល្អ និង មានរាងកាយមាំមួន។
ប្រភព ៖ Health Facts / whatthefact.com