Retinol ជួយឲ្យស្បែកស្អាត ភ្លឺរលោង កាត់បន្ថយជ្រួញ ស្នាមខ្មៅ និងជម្រុះកោសិកាចាស់ៗ កាត់បន្ថយការឡើងមុន តែក៏ត្រូវដឹងពីរបៀបប្រើដែរ ដូច្នេះបើចង់ប្រើ Retinol ឲ្យមានសុវត្ថិភាព និងប្រសិទ្ធភាពគួរដឹងចំណុចទាំងនេះ
ទី ១៖ លាងសម្អាតមុខអ្នកឲ្យបានស្អាត តែកុំប្រើ cleanser ណាដែលមានសារធាតុសកម្មដូចជា glycolic, lactic ឬ salicylic ព្រោះវាចអាចមានប្រតិកម្មណាមួយកើតឡើង។ គួរជ្រើសរើសសារធាតុដែលស្រាល ហើយផ្ដល់សំណើមវិញល្អជាង។
ទី 2៖ បើអ្នកជាអ្នកប្រើដំបូងគួរលាបឡេផ្តល់សំណើមមុន រួចលាបRetinol តិចល្មមលាបថ្នមៗនៅផ្ទៃមុខ ហើយលាបឡេផ្ដល់សំណើមទៀត ដើម្បីបង្ការការរលាក ស្ងួត។
ទី 3: លាបដំបូងៗអាចមានការរលាក រមាស់ ឬស្ងួតស្បែក ដូច្នេះអ្នកគួរលាប ១អាទិត្យ ២ទៅ៣ដង សិនបានហើយ សឹមវាធម្មតាចាំលាបរាល់ថ្ងៃវិញ។
ទី 4: កុំបន្ថែមផលិតផលណាដែលជាសារធាតុសកម្ម ដូចជា salicylic acid, AHA,BHA, vitamin C លើផ្ទៃមុខទៀត។
ទី 5: លាបឡេការពារកំដៅថ្ងៃនៅពេលព្រឹក និងថ្ងៃ ដោយសារសារធាតុ Retinol អាចធ្វើឲ្យស្បែកងាយនឹងរកប្រតិកម្មជាមួយពន្លឺព្រះអាទិត្យ ដូច្នេះត្រូវការពារឲ្យមែនទែន។