បច្ចុប្បន្នមានមនុស្សជាច្រើន ដែលមានចិត្តចង់កែសម្ជស្សដើម្បីមានរូបរាងស្រស់ស្អាត ដែលនេះមិនមែនដើម្បីសម្រាប់អ្នកណាផ្សេង តែគឺដើម្បីតែខ្លួនឯង។ យ៉ាងណាមិញ ក៏នៅតែមានមនុស្សមួយចំនួន មានការភ័យខ្លាចក្នុងការកែសម្ជស្ស ព្រោះតែពួកគេមិនបានដឹងពីដំណាក់កាល នៃការវះកាត់កែសម្ជស្ស ដូច្នេះខាងក្រោមនេះវេជ្ជបណ្ឌិត ម៉ម គឹមអេង ឯកទេស វះកាត់កែសម្ជស្ស នឹងបញ្ជាក់ ក៏ដូចជារៀបរាប់ច្បាស់ៗពី ដំណាក់កាលនីមួយៗនៃការវះកាត់កែសម្ជស្សឲ្យអ្នកទាំងអស់គ្នាបានដឹង។
តើដំណើរការរៀបចំអ្នកជំងឺមុនពេលចូលវះកាត់ មានដំណាក់កាលយ៉ាងណាខ្លះ?
ដំបូងអ្នកជំងឺត្រូវអញ្ជើញមកគ្លីនិច ដើម្បីពិគ្រោះយោបល់ជាមួយវិជ្ជបណ្ឌិតជំនាញថា តើគាត់គួរតែទទួលសេវាកម្មវះកាត់យ៉ាងណាខ្លះ និងសាកសួរពីព័ត៌មានសុខភាពរបស់គាត់ ថាតើគាត់មានបញ្ហាសុខភាពដែរឬទេ និងបើចាំបាច់ គាត់ត្រូវការឆ្លងកាត់ការពិនិត្យសុខភាពដើម្បីបញ្ជាក់ថា គាត់អាចទទួលការវះកាត់បានដោយសុវត្ថិភាព។
បន្ទាប់មកអ្នកជំងឺត្រូវការពិនិត្យឈាម សម្ពាធឈាម និងការធ្វើតេស្តថ្នាំ ដើម្បីបញ្ជាក់ថាអ្នកជំងឺមិនមានប្រតិកម្មថ្នាំណាមួយ បន្ទាប់មកទៀតគ្រូពេទ្យនឹងនាំអ្នកជំងឺចូលបន្ទប់វះកាត់ ដើម្បីរៀបចំដំណើរការវះកាត់។
ការវះកាត់ត្រូវការប្រើប្រាស់សម្ភារៈ ដែលឆ្លងកាត់ការសម្លាប់មេរោគ ដែលសម្លាប់មេរោគបាន 100% ហើយរៀបចំសម្អាតអ្នកជំងឺមុនពេលវះកាត់ ហើយអ្នកជំងឺអាចនឹងទទួលការវះកាត់ដោយប្រើប្រាស់ថ្នាំសណ្តំ ដោយគ្មានការឈឺចាប់ 100%។ ក្នុងកំឡុងពេលវះកាត់ យើងមានគ្រូពេទ្យឯកទេសខាងដាក់ថ្នាំសណ្តំ ដើម្បីមើលថែសុខភាពរបស់គាត់ក្នុងកំឡុងពេលវះកាត់ ដើម្បីឲ្យធានាបានថា ចង្វាក់បេះដូង សួត និងសញ្ញាណជីវិតរបស់គាត់គឺមាន ស្ថេរភាពក្នុងពេលវះកាត់។
ចឹងក្នុងដំណើរការវះកាត់តាំងពីដើមដល់ចប់ អ្នកជំងឺនឹងទទួលបានការថែមទាំ និងការវះកាត់ដោយគ្រូពេទ្យឯកទេសវះកាត់កែសម្ជស្ស ដាក់ថ្នាំសណ្តំដោយគ្រូពេទ្យឯកទេសដាក់ថ្នាំសណ្តំ និងាករមើលថែទាំសុខភាពមុខរបួសរបស់គាត់ ដោយគ្រូពេទ្យជំនាញ ដូច្នេះអ្នកជំងឺនឹងទទួលបានលទ្ធផលមួយជាទៅគាប់ចិត្ត និងសុវត្ថិភាព។