មិនបាច់ចំណាយលុយច្រើន តែអាចទទួលបានស្បែកស្អាតបែបធម្មជាតិ អាចសាកល្បងតាមវិធីទាំងនេះបាន

Healthwee

ជាទូទៅនៅពេលដែលយើងចង់បានស្បែកស្អាត គឺអាចបន្ថែមនូវការចាក់វីតាមីន តែប្រសិនបើអ្នកមិនចង់ចំណាយអស់ប្រាក់ច្រើន វេជ្ជបណ្ឌិត គួច ច័ន្ទដាលីស ឯកទេស កែសម្ផស្សដោយមិនវះកាត់ សើរស្បែក និងឡេស័រ នឹងមានជាគន្លឹះខ្លីៗដើម្បីជួយសម្រួល ដើម្បីបានស្បែកស្អាត និងធម្មជាតិ ដូចជា៖

ទី១ បរិភោគទឹកឲ្យបានច្រើន យ៉ាងហោចណាស់ 3លីត្រក្នុងមួយថ្ងៃ និងធ្វើលំហាត់ប្រាណជារៀងរាល់ព្រឹក ឬក៏ពេលល្ងាចពេលចេញពីធ្វើការ ប្រហែលជាកន្លះម៉ោង ដើម្បីទទួលបានស្បែកស្អាត ព្រោះវាបានជួយដុតជាតិពុល។

ទី២ គួរតែជ្រើសរើសយកចំណីអាហារណាដែលមានគុណប្រយោជន៍សម្រាប់សុខភាពស្បែក ក៏ដូចជាសុខភាពផ្ទាល់ខ្លួនរបស់គាត់ ដូចជាចំណីរអាហារ fast food កុំសូវបរិភោគ ផ្ទុយទៅវិញគួរបរិភោគជាពពួកបន្លែផ្លែឈើឲ្យបានច្រើន ជាពិសេសញ៉ាំក្រូចឲ្យបានច្រើន ព្រោះវាសម្បូរទៅដោយវីតាមីនC។

ទី៣ គេងឲ្យបានគ្រប់គ្រាន់ ដូចជាចូលគេងឲ្យបានលឿន កាត់បន្ថយការមើលទូរស័ព្ទ និងកុំស្ត្រេសច្រើន។

តែប៉ុណ្ណឹងទៅអ្នកនឹងស្អាតពីធម្មជាតិ ដោយមិនចាំបាច់ចំណាយលុយច្រើន ប៉ុន្តែប្រសិនបើអ្នកអត់មានពេលវេលា និងមិនអាចធ្វើតាមគន្លឹះទាំងនេះទេ អ្នកអាចមកជួបជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើដូចជាការ ចាក់បញ្ចូលវីតាមីន ដែលការចាក់បញ្ចូលវីតាមីននេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះវាត្រូវធ្វើការចាក់ម្ជុលទៅលើមុខផ្ទាល់តែម្តង ដែលចាក់ទៅស្រទាប់ទីបីរបស់ស្បែក ដូច្នេះវាទាមទាវេជ្ជបណ្ឌិតដែលជំនាញ ព្រោះបែបនោះទើបគាត់ដឹងថា ត្រូវចាក់នៅកម្រិតណាជម្រៅណា ដែលធ្វើឲ្យស្បែកមាំទាំមកវិញ ជួលជុលកោសិកា ក៏ដូចជាកែខៃរកបញ្ហាមុខរបស់គាត់។

ឧទាហរណ៍ថា គាត់មកព្យាបាលដោយសារតែស្បែករបស់គាត់ឡើងអាច់រុយ ចឹងវិធីសាស្ត្រនៃការប្រើវីតាមីនទៅលើបញ្ហាមួយហ្នឹង គួរតែប្រើវីតាមីនមួយណា មិនមែនចេះតែតាមគេតាមឯង ឃើញគេធ្វើសេវាកម្មហ្នឹងស្អាត ក៏ចេះតែធ្វើតាមគេដែរទេ ដូច្នេះអ្នកគួរតែឆ្លៀតពេលបន្តិច ដើម្បីមកពិភាក្សាជាមួយគ្រូពេទ្យដែលគាត់មានជំនាញច្បាស់លាស់ ដើម្បីឲ្យគាត់ផ្តល់ជាអនុសាស្ត្រ និងផ្តល់ការព្យាបាលឲ្យចំបញ្ហានៃស្បែកមុខរបស់គាត់តែម្តង។

ក្រឡេកមកគ្រីសស្ទាលវិញ គឺមានការបម្រើសេវាកម្មពីក្បាលដល់ចុងជើងតែម្តង ដូចជាការប្រើប្រាស់ទៅលើវីតាមមីនជាច្រើន មិនមែនមានតែស្ទីមសែលទេ សូម្បីតែវីតាមីនល្បីៗដូចជា EXOXE និង REJURAN ដែលនៅប្រទេសជិតខាង ក៏នៅគ្លីនិចគ្រីស្ទាលមានដែរ ។

ដូច្នេះខ្លីៗមកវិញ អ្នកដែលគាត់មានបញ្ហាស្បែកមុខ សូមកុំឲ្យស្បែកមុខរបស់អ្នកកាន់តែទ្រុតទ្រោម ធ្វើមិចមកពិភាក្សាជាមួយគ្រូពេទ្យដែលគាត់មានចំណេះជំនាញផ្នែកសើរស្បែកនេះតែម្តង ដើម្បីជួយកែខៃបញ្ហារបស់គាត់ និងដើម្បីព្យាបាលដល់គោលដៅ ធ្វើឲ្យស្បែករបស់អ្នកក្មេងជាងវ័យ និងស្រស់ស្អាត។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង